Floyd ខឹង McGregor និយាយឌឺដងថ្ងៃមុន! មានអីថ្ងៃនេះ Floyd យកលុយមកជះកណ្ដាលមុខ McGregor តែម្តង

សហរដ្ឋអាមេរិក៖ កំពូលអ្នកប្រដាល់ពិភពលោកកីឡាករ Floyd Mayweather បានសម្ដែងការឌឺចំអកយ៉ាងខ្លាំងទៅលើកំពូលអ្នកប្រយុទ្ធក្នុងទ្រុង Conor McGregor នៅលើវេទិកាតមុខគ្នាក្នុងទីក្រុង New York សហរដ្ឋអាមេរិក។ Floyd បានយកលុយក្រដាស១ដុល្លារបោចពេញវេទិកាដើម្បីសម្ដែងការឌឺចំអកទៅលើ McGregor។ លុយក្រដាស១ដុល្លារជាច្រើនសន្លឹកត្រូវបានត្រូវ Floyd Mayweather ដកចេញពីកាបូបរបស់គេយកទៅបោចនៅមុខកំពូលអ្នកប្រយុទ្ធក្នុងទ្រុង Conor McGregor។

នៅមុខអ្នកចូលរួមក្នុងវេទិកានៅក្នុងទីក្រុង New York នេះកំពូលអ្នកប្រដាល់ Floyd Mayweather បាននិយាយឌឺដង McGregor ថា៖ ដោយសារតែអ្នកជាមនុស្សមានតម្លៃ ទើបខ្ញុំជះលុយក្រដាសមួយដុល្លារនេះដាក់អ្នក។ ការជះក្រដាស១ដុល្លារនេះដាក់ McGregor បន្ទាប់ពី McGregor ឌឺថាកាបូបរបស់ Floyd ថ្ងៃមុនគឺគ្មានលុយ។

បុត្រ

ខ្មែរណូត

ប្រភព៖ Mirror

 

COMMENTS