បុរសម្នាក់ដាច់មេដៃមួយ គ្រូពេទ្យសម្រេចចិត្តយកមេជើងមកតភ្ជាប់ធ្វើមេដៃឲ្យវិញ

អូស្ត្រាលី៖ ជនរងគ្រោះដាច់មេដៃម្នាក់ត្រូវបានក្រុមវេជ្ជបណ្ឌិតសម្រេចជួយសង្គ្រោះយកកាត់យកម្រាមមេជើងរបស់គាត់មកជំនួសនៅលើកន្លែងមេដៃ ដែលបានដាច់នោះ។ ជនរងគ្រោះនោះមានឈ្មោះថា Zac Mitchell អាយុ២០ឆ្នាំ ជាជនជាតិអូស្រ្តាលី។ ក្នុងថ្ងៃកើតហេតុគាត់បានដើរនៅក្បែរកសិដ្ឋានចិញ្ចឹមកគោមួយកន្លែង ស្រាប់តែពេលនោះ ហ្វូងគោបានរត់មកបុកគាត់ និងជាន់លើគាត់យ៉ាងពេញទំហឹង។ ក្រោយហ្វូងគោរត់ទៅបាត់ទើបគាត់ដឹងថា ម្រាមដៃមេរបស់គាត់បានដាច់បាត់ទៅហើយ ព្រោះតែសត្វគោបានជាន់សង្កត់ទៅលើបន្ទះក្ដាដែលជាបំណែកនៃទ្វារកសិដ្ឋាន។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ចូនទៅមន្ទីរពេទ្យចំនួនពីរក្នុងទីក្រុងស៊ីដនី តែមន្ទីរពេទ្យទាំងនោះមិនហ៊ានទទួលពិនិត្យ និងព្យាបាលឡើយ។ ​ក្រោយមកមានមន្ទីរពេទ្យមួយបានសម្រេចជួយសង្គ្រោះគាត់ ដោយបានកាត់យកម្រាមមេជើងរបស់គាត់ មកជំនួសនៅលើកន្លែងម្រាមដៃមេដែលបានដាច់នោះ។ ការសម្រេចធ្វើបែប នេះត្រូវបានខាងវេជ្ជបណ្ឌិតបានប្រាប់ថា ព្រោះតែយោងលើភាពចាំបាត់នៃការប្រើប្រាស់ម្រាមដៃរបស់របស់ជនរងគ្រោះ។ នេះជាវិធីជួយសង្គ្រោះមួយដែលកម្រ បំផុតក្នុងពិភពវេជ្ជសាស្ត្រ៕

ភក្តី

ប្រភព​៖thesun

COMMENTS