ចម្លែកអត់? តែនេះអាចជា USB-C របស់ក្រុមហ៊ុន Microsoft នាថ្ងៃអនាគត

នាពេលថ្មីៗនេះ ក្រុមហ៊ុន Microsoft បាននឹងកំពុងបង្កើតនូវ Surface USB-C សម្រាប់ប្រើប្រាស់លើផលិតផលដែលមានស្រាប់របស់ខ្លួន។ ប៉ុន្ដែ ឧបករណ៍នេះដដែលក៏នឹងត្រូវបានប្រើប្រាស់សម្រាប់ម៉ូដែល Laptop ជំនាន់ថ្មី និងថេបប្លេតផងដែរ។ ក្នុងខ្លឹមសារនៃប៉ាតង់ ដែលចុះដោយ MSPoweruser ក្រុមហ៊ុន Microsoft បានបង្ហាញថា ពួកគេបាននឹងកំពុងធ្វើការកំណែលើរន្ធឧបករណ៍ភ្ជាប់ Surface ដែលនឹងដំណើរការបានជាមួយនឹងផលិតផលដែលប្រើប្រាស់ USB-C ស្រាប់។

គួរបញ្ជាក់ផងដែរថា ប៉ាតង់ដែលដាក់ដោយលោក Jan Raken អ្នកច្នៃម៉ូត Surface បានរៀបរាប់ថា USB-C ថ្មីនេះនឹងមានសមត្ថភាពខ្ពស់ក្នុងការដំណើរការ ប៉ុន្ដែ ក្រុមហ៊ុន Microsoft ពុំបានបញ្ជាក់ថា ឧបករណ៍នេះនឹងអាចប្រើប្រាស់បានជាមួយនឹង USB 2.0 រឺអត់ទេ។ ដោយឡែក សម្រាប់រន្ធ USB-C ដែលត្រូវបានដាក់ឲ្យប្រើប្រាស់នាពេលបច្ចុប្បន្ននេះ គឺជំនួសដោយ USB 3.0 រឺ USB 3.1 ទៅវិញ។

ទោះជាយ៉ាងណា អតិថិជនរបស់ Surface ជាច្រើនបានរំពឹងថា ក្រុមហ៊ុន Microsoft នឹងអាចដាក់បញ្ចូលគ្នានូវ Thunderbolt ទៅក្នុង USB-C នាថ្ងៃអនាគត ព្រោះសម្រាប់ឧបករណ៍ភ្ជាប់របស់ Surface នាពេលបច្ចុប្បន្ននេះគឺពុំបានផ្ដល់ឲ្យនូវភាពងាយស្រួល និង MagSafe ដូចគ្នាទៅនឹងផលិតផល MacBook Pro របស់ក្រុមហ៊ុន Apple ឡើយ។

Fu

ខ្មែរណូត

ប្រភព៖ theverge

COMMENTS