ISIS ពិតជាព្រៃផ្សៃមែន! ចាប់បោះបុរសម្នាក់ពីលើអាគារ មិនអស់ចិត្តខ្លាចមិនទាន់ស្លាប់ បាញ់រះជាច្រើនគ្រាប់ទៀត

អ៊ីរ៉ាក់៖ រដ្ឋាភិបាលប្រទេសអ៊ីរ៉ាក់កំពុងធ្វើការស៊ើបអង្កេតលើវីដេអូខ្លឹបមួយ ដែលបុរសជាទាហានម្នាក់បានអង្វរកងកម្លាំងរបស់ពួក ISIS មុនពេលទាហានរូបនេះត្រូវពួក ISIS សម្លាប់។ នៅក្នុងវីដេអូខាងលើទាហានរូបនោះមុននឹងគេសម្លាប់ ត្រូវបានពួក ISIS វាយធ្វើបាបនិងធ្វើទារុណកម្មមកលើទាហានរបស់ប្រទេសអ៊ីរ៉ាក់ខាងលើ ហើយបានចាប់បោះទាហាននោះពីលើអាគារចុះទៅក្រោមដី។

យោងតាមសារពត៌មាន BBC បានអោយដឹងថា៖ បុរសជាទាហាននោះត្រូវបានពួក ISIS បោះទម្លាក់ចុះទៅលើដី ហើយបានដកកាំភ្លើងបាញ់រះទៅលើជនរងគ្រោះជាច្រើនគ្រាប់ទៀត។ ទាហានខាងលើដែលត្រូវបានពួក ISIS សម្លាប់នោះ គឺជាទាហានដែលពួក ISIS ចាប់បានពេលទាហានអ៊ីរ៉ាក់កំពុងតែធ្វើសង្រ្គាមប្រឆាំងជាមួយហ្នឹងរបបរបស់ពួក ISIS​ នេះ។ វីដេអូខាងលើត្រូវបានរដ្ឋាភិបាលប្រទេសអ៊ីរ៉ាក់កំពុងតែសុើបអង្កេតនិងបញ្ជូនវីដេអូនោះទៅកាន់តុលាការ។

បុត្រ

ខ្មែរណូត

ប្រភព៖ Dailymail

COMMENTS