ទំនើបកប់! ឧបករណ៍សាកថ្មឥតខ្សែសម្រាប់ស្មាតហ្វូនមួយនេះ

សម្រាប់ខ្សែសាក គឺបានក្លាយទៅជាអតីតកាលហើយ ចំណែកឯអ្នកប្រើប្រាស់មួយចំនួនក៏មិនចូលចិត្តប្រើប្រាស់ទៀតដែរ ព្រោះវាទទើសទទែង និងឧស្សាហ៍ភ្លេច បាត់ទៀតផង។ ដូចនេះដល់ពេលដែលត្រូវបានផ្លាស់ប្ដូរចេញហើយ ដោយយើងសូមធ្វើការណែនាំនូវឧបករណ៍សាកថ្មស៊េរីថ្មីដែលមានឈ្មោះថា XVIDA Magnetic Charging Kits ដែលអាចសាកបានទាំងជាមួយនឹង iPhone និង Galaxy S8។

គួរបញ្ជាក់ផងដែរថា ឧបករណ៍សាកថ្មនេះគឺមានប្រសិទ្ធខ្ពស់ មិនរញ៉េរញ៉ៃ និងអាចសាកបានលឿនជាងខ្សែសាកទៀតផង។ មិនតែប៉ុណ្ណោះ វាមានភ្ជាប់មកជាមួយនឹងម៉ាញេទិច ដែលធ្វើឲ្យស្មាតហ្វូនរបស់អ្នកជាប់ទៅនឹងទីតាំងសាក និងប្រើប្រាស់ស្រោម XVIDA ដើម្បីអនុញ្ញាតឲ្យស្មាតហ្វូនលាតចេញមកមុខបន្ដិច ជាហេតុធ្វើឲ្យតុមានសភាពទូលាយជាមុន និងមិនស្មុកស្មាញ។ លោកអ្នកអាចរកទិញឧបករណ៍នេះបានតាមរយៈគេហទំព័រ ebay ជាមួយនឹងការបញ្ចុះតម្លៃ 20%។

Fu

ខ្មែរណូត

ប្រភព៖ technobuffalo

COMMENTS