ពិធីសម្ពោធភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza)សាខា ផ្សារទំនើប អ៊ីអន ម៉ល ជាន់ទី 2

ភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza)ចាប់បើកសម្ភោធសាខាទី1​​​ នៅផ្សារទំនើប អ៊ីអន ម៉ល ជាន់ទី 2 ​នៅថ្ងៃសុក្រ ទី30​ ខែមិថុនា​ ឆ្នាំ2017។​  ក្នុងឱកាសពិធីសម្ពោធនៅផ្សារទំនើប ​​​អ៊ីអន ម៉ល​ ភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza)បានផ្ដល់ជូន​ឈុតស្វាគមន៍សម្រាប់អតិថិជន2-3នាក់ ដែលមានតម្លៃពិសេសត្រឹមតែUS$14.99 ដុល្លារ ប៉ុណ្ណោះ ហើយឈុតស្វាគមន៍មួយនេះ អតិថិជនអាចកម៉្មង់បានចាប់ពី ថ្ងៃទី 30 មិថុនា រហូតដល់ ថ្ងៃទី 13 កក្កដា 2017​ ​

ភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza)គឺជាភោជនីយដ្ឋានចម្អិនអាហារដោយខ្លួនឯងបែបម៉ុងហ្គោលី និងបែបជប៉ុន។​  ភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza)ផ្តល់ជូនអាហារដែលមានឪជារសជាប់ចិត្តគ្រប់មុខ ដ៏​​ឈ្ងុញឆ្ងាញ់ ច្រើនមុខច្រើនយ៉ាង។ ពួក​យើងធ្វើការចែករំលែកសុភមង្គលជាមួយអ្នកនិងមនុស្សជាទីស្រឡាញ់របស់អ្នក ដោយបង្កើតនូវ ភាពស្និទ្ឋសា្នល ភាពរីករាយ និង​បរិយាកាសដ៏មានផា​សុខភាព។​ កាន់តែពិសេសភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza) ផ្តល់ជូនតម្លៃសមរម្យ មានអនាម័យខ្ពស់ និងមានសុវត្ថិភាពម្ហូបអាហារ។

អតិថិជនអាចកម៉្មង់មុខម្ហូបតាមតម្រូវការបែបសាច់អាំងបាប៊ីឃ្យូដោយរួមមានសាច់ពិសេសច្រើនមុខ៖ សាច់គោអូស្រ្តាលីស្មាមុខ  សាច់គោអូស្រ្តាលីជាប់ខ្លាញ់ សាច់ជ្រូកស្មាមុខ  សាច់មាន់ ត្រីម៉ាហីហីជប៉ុន  បង្គាស្រស់ បន្លែស្រស់  និងទឹកជ្រលក់បាប៊ីឃ្យូដ៏ពិសេស ដ៏ល្បីខ្លាំងរបស់យើង​ ផលិតពីគ្រឿងផ្សំ48 មុខលាយបញ្ចូលគ្នា​យ៉ាងល្អិតល្អន់ ឆ្លងកាត់50​ ដំណាក់កាលរៀបចំដ៏ប្រយ័ត្ន​ ទាំងអស់នេះ​លាយបញ្ចូលគ្នា ធ្វើរសជាតិអាហារនៅ ភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza) កាន់តែមានឪជារសឆ្ងាញ់ជាប់ចិត្តគ្រប់មុខ ថ្មីមិនធ្លាប់ភ្លក់រសជាតិឆ្ងាញ់បែបនេះ​ពីមុនមក។  បន្ថែមពីនោះទៅទៀត នៅ ភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza) មានខ្ទះមាសអាំងសាច់ដ៏ប្រណឹត ប្រើសម្រាប់អាំងសាច់ បាប៊ីឃ្យូ  សាច់ បន្លែ និងមានទឹកស៊ុបដ៏ពិសេសថែមទៀត។ទាំងអស់នេះធ្វើឲ្យការញុំាអាហារជួបជុំគ្រួសារកាន់តែមានន័យ។

 

លោក ងន សាំង នាយកប្រតិបត្តិនៃក្រុមហ៊ុន RMA Cambodia បាននិយាយថា “បុគ្គលិកគ្រប់រូបនៅក្រុមហ៊ុន RMA Cambodia និង ក្រុមហ៊ុន​ EFG​​ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន RMA Cambodia រួមទាំងរូបខ្ញុំផ្ទាល់មានក្តីរំភើបខ្លាំងណាស់ក្នុងការនាំជូនមកនូវភាពដ៏អស្ចារ្យ  ក្នុងការស្រស់ស្រូបអាហារចម្អិនដោយខ្លួនឯងរបស់ភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza) ដែលប្រកបដោយគុណភាពខ្ពស់ទាំងសាច់និងទាំងបន្លែស្រស់ៗ ដល់អតិថិជននៅកម្ពុជា។”

“ជាក្រុមហ៊ុនប្រតិបត្តិករភោជនីយដ្ឋានយីហោឈានមុខគេ ដំបូងគេ នៅក្នុងព្រះរាជាណាចក្រកម្ពុជាតាំងពីឆ្នាំ២០០៤ ការបន្ថែម ភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza)  ទៅក្នុងបណ្តាក្រុមភោជនីយដ្ឋានអន្ដរជាតិជាច្រើនរបស់ ក្រុមហ៊ុន​ EFG​​ នឹងបន្តឱ្យយើង     ផ្តល់ជូននូវម្ហូបអាហារស្ដង់ដារខ្ពស់និងបទពិសោធបរិភោគអាហារកាន់តែល្អដល់អតិថិជននៅប្រទេសកម្ពុជា”។

ការតុបតែងហាងរបស់យើង មាននិន្នាការផ្តល់នូវអារម្មណ៍នៃភាពសាមញ្ញដ៏ធូរចិត្ត និង​ ផាសុកភាព។អតិថិជនអាចរីករាយជាមួយនឹងអាហារនៅតុផ្ទាល់ខ្លួនរបស់ពួកគេនិងរីករាយ​  ជាមួយបរិយាកាស​ឈ្ងុញឆ្ងាញ់ពីអាហារចម្អិនដោយអតិថិជននៅខាងក្នុង ភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza)។ បុគ្គលិកសេវាកម្មរបស់យើងត្រូវបានបណ្តុះបណ្តាលយ៉ាងល្អិតល្អន់ ដើម្បីផ្តល់ជូន អតិថិជននូវ បទពិសោធន៍បរិភោគអាហារដ៏ល្អឥតខ្ចោះ។ រាល់ជំហានសេវាកម្មទាំងអស់ត្រូវបានអភិវឌ្ឍន៍និងធ្វើឱ្យកាន់តែងាយស្រួល​ ដើម្បីធានាថាអតិថិជនរបស់យើងទទួលបានសេវាអតិថិជនដែលមានភាពរលូន និងជាបន្តបន្ទាប់ដើម្បីជៀសវាងការផ្តល់សេវាកម្មហួសប្រមាណឬលើសលប់។

ភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza) ផ្តល់ជូនអតិថិជននូវរសជាតិឆ្ងាញ់ជាប់ចិត្តថ្មីមិនធ្លាប់ភ្លក់រសជាតិឆ្ងាញ់បែបនេះ​ពីមុនមក ដោយ លក្ខណៈពិសេស សំខាន់ 5 ដូចខាងក្រោម:1- ខ្ទះមាស​​ ជាខ្ទះមាសដ៏ចែងចាំង​ រលោង រចនាជាពិសេស សម្រាប់តែ អតិថិជន ភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza)2- សាច់​ល្អឥតខ្ចោះទាំងគុណភាពនិងទំហំ – សាច់ជ្រូកស្មាមុខស្រស់ៗ កាត់ជារាងរង្វង់ល្អឥតខ្ចោះទំហំដូចគ្នាគ្រប់ដុំនិមួយៗ។3- ទឹកជ្រលក់ប្រចាំហាង– ទឹកជ្រលក់បាប៊ីឃ្យូដ៏ពិសេស ដ៏ល្បីខ្លាំងរបស់យើង​ ផលិតពីគ្រឿងផ្សំ48 មុខលាយបញ្ចូលគ្នា​យ៉ាងល្អិតល្អន់ ឆ្លងកាត់50​ ដំណាក់កាលរៀបចំដ៏ប្រយ័ត្ន​ 4- ស្ពៃេក្តាប​បរិភោគតាមចិត្ត​- ថ្មីៗ​ ស្រស់ៗ​ ជ្រើសរើសតែគុណភាពខ្ពស់សំរាប់អតិថិជនបរិភោគតាមចិត្តដោយមិនគិតថ្លៃ។5- បាយ​ឆាបាប៊ីឃ្យូ ផ្លាហ្សា – ជាមួយរូបមន្តចំអិនសម្ងាត់បាយ​ឆារបស់យើងនិងថប់ភឺង​ខ្ទឹមលីងផ្តល់ជូន​អតិថិជននូវឪជារសឈ្ងុញឆ្ងាញ់ជាប់ចិត្តថ្មីមិនធ្លាប់ភ្លក់រសជាតិឆ្ងាញ់បែបនេះ​ពីមុនមក។​

គ្រប់អតិថិជនត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យសុំកាតក្លឹប បាប៊ីហ្គន (Bar-B​ GON)នៅថ្ងៃនេះ ។ កាតក្លឹប បាប៊ីហ្គននេះគឺពិសេសជាងកាតបញ្ចុះតម្លៃទូទៅ។ អតិថិជនកាន់កាតទទួលបានទីមួយការ​បញ្ចុះតម្លៃដល់ទៅ20%​ ​សំរាប់រាល់ការបញ្ជាទិញ “ឈុតសមាជិក ” ទីពីរ​ ធ្វើការសន្សំពិន្ទុ​សំរាប់ប្តូរនៅក្នុងកម្មវិធីផ្តល់ជូនពិសេសនៅពេលក្រោយ។  “ក្រុមហ៊ុន EFG គ្រោងនឹងពង្រីកក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ជាមួយការបើកបន្ថែមសាខា ភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza)​ ចំនួនដប់ទៀតនៅត្រឹមឆ្នាំ ២០២២។ ការពង្រីកនេះនឹងនាំមកនូវការងារថ្មីជាង១០០បន្ថែម នៅតាមទីតាំង នៅក្នុងទីក្រុងធំៗ ដែលកម្លាំងការងាររបស់ក្រុមហ៊ុននឹងឡើងដល់ទៅជាង១៣០០។”  “ក្រុមហ៊ុន Express Food Group (EFG) ទទួលសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន Thai Food Passion Co ដើម្បី ប្រតិបត្តិការភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza) នៅក្នុងប្រទេសកម្ពុជា។

”  ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន RMA Cambodia ​មួយនេះជាក្រុមហ៊ុនប្រតិបត្តិករភោជនីយដ្ឋានមុនដំបូងគេ​​ នាំមុខគេ នៅក្នុងការនាំមកនូវភោជនីយដ្ឋានអន្ដរជាតិ មក       កម្ពុជា តាំងពីឆ្នាំ២០០៤។  ដោយមានវត្តមាននៅក្នុងប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ក្រុមហ៊ុន EFG​ បានបង្កើតនិងប្រតិបត្តិការដោយជោគជ័យនូវយីហោក្នុងស្រុកនិងអន្តរជាតិដ៏ល្បីល្បាញដូចជា៖ ​ភោជនីយដ្ឋាន​ ដឹ ភីហ្សា ខមផេនី​ (The Pizza Company), ហាងការ៉េម​ Swensen’s,​ ភោជនីយដ្ឋាន​​ សាច់មាន់បំពងនិងអាំង​បែបកូរ៉េ​ B​BQ Chicken,        ហាងការ៉េម​ Dairy Queen, ហាងកាហ្វេ ​Costa Coffee, និង ហាងនំដូណាត់ ​​Krispy Kreme និងភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza)។  ចាប់ផ្តើមអាជីវកម្មនៅកម្ពុជាកាលពី 12 ឆ្នាំមុន ចំណេះដឹងនិងបទពិសោធក្នុងការគ្រប់គ្រងរបស់យើងនិងជាក្រុមហ៊ុនប្រតិបត្តិករភោជនីយដ្ឋានអន្ដរជាតិមុនដំបូងគេ​​ នាំមុខគេនៅក្នុងប្រទេសកម្ពុជា។ យើងតែងតែផ្តោតលើការបង្កើនសមត្ថភាពធនធានមនុស្ស។ សព្វថ្ងៃនេះក្រុមហ៊ុន EFG មានបុគ្គលិកជាង១២០០នាក់នៅ ទូទាំងប្រទេសកម្ពុជា។ សហការី យើងមួយចំនួនចាប់ផ្តើមអាជីពនៅជាមួយក្រុមហ៊ុនចាប់តាំងពីថ្ងៃទីមួយបង្កើតក្រុមហ៊ុន។ យើងទទួលបានការគាំទ្រដ៏អស្ចារ្យពីក្រុមហ៊ុនម្ចាស់ម៉ាកទាំងអស់របស់យើង។​ ចំណូល  របស់យើងរីកចម្រើន ពីរខ្ទង់ជារៀងរាល់ឆ្នាំ។ យើងទទួលបានប្រាក់ចំណូលចំនួន 27 លានដុល្លារអាមេរិក នៅក្នុងឆ្នាំ 2016 ជាមួយនឹងហាងចំនួន 50 របស់យើង។

ភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨៧ ដោយលោក Choopong Choopojcharoen ដែលបានអនុវត្តសាច់អាំងបែបម៉ុងហ្គោលីនិងបែបជប៉ុនដ៏ល្បីជាយូរមកហើយជាមួយភោជនីយដ្ឋានរបស់គាត់។

កាន់តែពិសេសទៅទៀត ដោយមានការគាំទ្រពីសំណាក់អតិថិជនយ៉ាងខ្លាំង ភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza)បានពង្រីកសាខានៅទូទាំងប្រទេសថៃ និងបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ដែលមានចំនួនសរុបក្នុងឆ្នាំ ២០១៧​ជាង១៥០ភោជនីយដ្ឋាន ​៕ភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza) មានវត្តមាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍រួមទាំង១៧សាខានៅក្នុងប្រទេសម៉ាឡេស៊ី និងពីរសាខាទៀត នៅក្នុងប្រទេសឥណ្ឌូនេស៊ី។

​ភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza)ត្រូវបានទទួលចាត់ចំណាត់ថ្នាក់ជាភោជនីយដ្ឋានលេខ១ ក្នុងផ្នែកភោជនីយដ្ឋានចម្អិនអាហារដោយខ្លួនឯងជាង៥ឆ្នាំមក     ហើយ។ Thai Food Passion Co មានផែនការពង្រីកសាខា ៣០ ភោជនីយដ្ឋាននៅឆ្នាំ២០២០ខាងមុខនេះ។

អំពីកេរ្តិ៍ដំណែលរឿងព្រេងកូននាគ​ Bar B Gon​ ​និងកំណើត​ភោជនីយដ្ឋាន បាប៊ីឃ្យូផ្លាហ្សា (Bar-B-Q Plaza) កូននាគ​ Bar B Gon ​កើតនៅឆ្នាំ ១៩៩៦។​ កូននាគ​ Bar B Gon ចូលចិត្តលេងច្រើន ហើយងាយចុះសម្រុងនឹងអ្នកនៅជុំវិញខ្លួន។ ស្រុកកំណើត​​របស់កូននាគ​ គឺភពនាគ ដែលពោរពេញទៅដោយ ម្ហូបអាហារឆ្ងាញ់ៗច្រើនមុខច្រើនយ៉ាង។ ភពនាគសំបូរទៅដោយនាគដែលមានទេពកោសល្យ ក្នុងការចំអិនអាហារដែលមានឪជារសជាប់ចិត្តគ្រប់មុខ។       ថ្ងៃមួយ ស្ដេចនាគមានបំណងចែករំលែកម្ហូបអាហារឆ្ងាញ់ៗ និងសំបូរបែប​ មកភពផែនដី ស្ដេចនាគបានសំរេចចិត្តបញ្ជូនកូននាគ​ Bar B Gon ដែលមានជំនាញខាងអាំងសាច់មកភពផែនដី។​   ពេលមកដល់កូននាគ​ Bar B Gon បានជួប អ៊ុំប្រុសចិត្តល្អម្នាក់ដែលជាម្ចាស់ភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza) ។​ ពួកគេទាំងពីរបានរួមគ្នាបង្កើតសុភមង្គលតាមរយះ ការទទួលអាហារដ៏មានឪជារសតាំងពីពេលនោះរហូតមកដល់ពេល​​​បច្ចុប្បន្ន។​  កូននាគ​ Bar B Gon មានវិញ្ញាណពិសេស ៧យ៉ាងដូចខាងក្រោម៖1. អណ្តាត អាចភ្លក់ និងជ្រើសរើសរសជាតិអាហារដ៏ឈ្ងុយឆ្ងាញ់ដើម្បីបំរើអតិថិជន។

  1. ស្នែង មានរ៉ាដាដែលអាច ផ្ដល់ដំណឹងពីទីកន្លែងដែលមានបំរើអាហារឆ្ងាញ់ៗ។​
  2. សា្លប Bar B Gon តូចក៏ពិតមែន តែអាចហោះហើរស្វែងរកគ្រឿងផ្សំល្អៗ សំរាប់ធ្វើម្ហូបអាហារបំរើអតិថិជន។​
  3. ដៃទាំងពីររងចាំ បំរើអតិថិជនគ្រប់ពេលវេលា និងគ្រប់តម្រូវការ។​
  4. ច្រមុះ មានជំនាញហិតក្លិនសាច់ដែលចំអិនរួច។​
  5. កន្ទុយ អាចបក់ចុះ បក់ឡើងនៅពេលឃើញអតិថិជនសប្បាយចិត្ត។​
  6. ភ្នែក សំឡឹងមើល អតិថិជន​ដែលគាត់ត្រូវការជំនួយគ្រប់ពេលវេលា។​

COMMENTS