ស្មាតហ្វូនដែលមានបច្ចេកវិទ្យាមិនចូលទឹក និងធូលីល្អៗជាងគេបំផុតប្រចាំឆ្នាំ2017

ជាការពិតណាស់ ស្មាតហ្វូនពិតជាដើរតួយ៉ាងសំខាន់សម្រាប់ការប្រើប្រាស់របស់មនុស្សទូទៅ។ ដោយឡែក ស្មាតហ្វូននាសម័យនេះពិតជាទទួលបានការអភិវឌ្ឍខ្លាំង រឺអាចនិយាយបានថា មានបច្ចេកវិទ្យាខ្ពស់ជាច្រើនត្រូវបានដាក់បញ្ចូល។ មិនតែប៉ុណ្ណោះ ស្មាតហ្វូនកំពូលៗមួយចំនួនថែមទាំងអាចមុជទឹកលេងបានទៀតផង។

គួរបញ្ជាក់ផងដែរថា បើទោះជាស្មាតហ្វូននាសម័យនេះ មានសមត្ថភាពខ្លាំងមែនពិត ប៉ុន្ដែសម្រាប់បច្ចេកវិទ្យាមិនចូលទឹក និងធូលីគឺមិនមែនគ្រប់ស្មាតហ្វូនសុទ្ធតែមាននោះទេ។ លើសពីនេះទៅទៀត សម្រាប់ស្មាតហ្វូនមួយចំនួនដែលមានបច្ចេកវិទ្យានេះ ក៏មិនប្រាកដថាដំណើរការបានល្អដែរ។ ដូចនេះ យើងសូមលើកយកម៉ូដែលមួយចំនួនមកជម្រាបជូនលោកអ្នកទាក់ទងទៅនឹងស្មាតហ្វូនដែលមានបំពាក់បច្ចេកវិទ្យាមិនចូលទឹក និងធូលលីល្អដាច់គេ។

  • Samsung Galaxy S8

ស្មាតហ្វូននេះ គឺជាម៉ូដែលកំពូលរបស់ក្រុមហ៊ុន Samsung នាពេលបច្ចុប្បន្ន។ ហើយសម្រាប់បច្ចេកវិទ្យាមិនចូលទឹក និងធូលីរបស់កំពូលស្មាតហ្វូននេះគឺ IP68 ពោលគឺមិនចាំបាត់ត្រូវការគម្រប រឺសន្ទះផ្សេងៗដើម្បីបិទរន្ធនីមួយៗឡើយដូចជា រន្ធសាកថ្ម និងរន្ធដោតកាសជាដើម។

  • LG G6

ម៉ូដែលនេះក៏ជាកំពូលស្មាតហ្វូនមួយដែររបស់ក្រុមហ៊ុន LG ហើយក៏ជាស្មាតហ្វូនដំបូងរបស់ក្រុមហ៊ុននេះ ដែលមានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាមិនចូលទឹក និងធូលី។ យ៉ាងណាមិញ យើងអាចនិយាយបានថាសម្រាប់បច្ចេកវិទ្យានេះចំពោះក្រុមហ៊ុន LG គឺជាជំហានដំបូង ប៉ុន្ដែវាពិតជាដំណើរការបានល្អ។

  • HTC U11

សម្រាប់ម៉ូដែលនេះវិញ គឺពិតជាមានរូបរាងរលោងស្អាតមែនទែនក្រោមការរចនាឡើងរបស់ក្រុមហ៊ុន HTC។ ចំណែកឯប្រព័ន្ធដំណើរការវិញក៏មិនធម្មតាដូចគ្នា ពោលគឺក្រុមហ៊ុនបានព្យាយាមអភិវឌ្ឍន៍ជាច្រើនចំណុច។ ដោយឡែក សម្រាប់បច្ចេកវិទ្យាមិនចូលទឹក និងធូលីរបស់កំពូលស្មាតហ្វូននេះគឺ IP67 ក្រោម Galaxy S8 មួយជំនាន់ ប៉ុន្ដែវាក៏ដំណើរការបានល្អដែរ។

  • Galaxy S7 Active

ចំពោះម៉ូដែល S7 Active នេះអាចជាម៉ូដែលចាស់ជាងគេក្នុងចំណោមម៉ូដែលដទៃទៀត។ ប៉ុន្ដែសម្រាប់បច្ចេកវិទ្យាមិនចូលទឹក និងធូលីរបស់វាគឺមិនធម្មតាឡើយ ពោលគឺដូចគ្នាទៅនឹង Galaxy S8 អញ្ចឹងដោយមានបំពាក់ដោយ IP68 ដែលជាបច្ចេកវិទ្យាជំនាន់ចុងក្រោយបង្អស់។

  • Sony Xperia XZ Premium

Xperia XZ Premium គឺជាកំពូលស្មាតហ្វូនដែលមានរូបរាងសមញ្ញមួយ ប៉ុន្ដែប្រព័ន្ធដំណើរការវិញពិតជាមិនធម្មតាឡើយ។ អ្វីដែលជាចំណុចសំខាន់នោះគឺស្មាតហ្វូននេះ គឺជាម៉ូដែលទីមួយដែលមានកម្រឹតបង្ហាញរូបភាពរហូតដល់ទៅ 4K និងអាចថតវីដេអូបានក្នុងល្បឿន 1,000fps ក្នុងមួយវិនាទីទៀតផង។ ប៉ុន្ដែ សម្រាប់បច្ចកវិទ្យាមិនចូលទឹក និងធូលីវិញ កំពូលស្មាតហ្វូននេះក៏មានបំពាក់មកជាមួយដែរ ហើយក៏ដំណើរការបានល្អដូចគ្នា។

Fu

ខ្មែរណូត

ប្រភព៖ phandroid

COMMENTS