ភ្ញាក់ផ្អើលណាស់ ! ទុកកូនតូចដែលដេកលក់អោយនៅផ្ទះតែពីនាក់ជាមួយឆ្កែ ត្រលប់មកវិញជួបរឿងរំជួលចិត្តឡើងស្រក់ទឹកភ្នែក

ប្រទេសថៃ ៖ សព្វថ្ងៃនេះមនុស្សភាគច្រើនចូលចិត្តចិញ្ចឹមសត្វជាច្រើនធ្វើជាសត្វចិញ្ចឹមនៅក្នុងផ្ទះ ដូចជាឆ្កែ ឆ្មា សេកអីជាដើម។ សត្វភាគច្រើនដែលគេចូលចិត្តយកមកចិញ្ចឹមជាងគេនៅក្នុងពេលបច្ចុប្បន្ននេះគឺ សត្វឆ្កែដោយសារតែវាមានភាពឆ្លាតវាងវៃ ហើយថែមទាំងមានភាពស្មោះត្រង់ទៀតផង។ តាមប្រភពពត៌មានរបស់ថៃមួយបានអោយដឹងថា ស្រ្តីម្នាក់បានទុកកូនប្រុសដែលដេកលក់អោយនៅតែឯងជាមួយឆ្កែ ពេលត្រលប់មកវិញនាងស្រាប់តែឃើញរឿងដ៏រំជួលចិត្តយ៉ាងខ្លាំងមួយ។ បើតាមរយៈការរៀបរាប់របស់ស្រ្តីជាម្តាយបានអោយដឹងថា ដោយសារមានការចេញទៅខាងក្រៅមួយភ្លែត គាត់ក៏បានទុកកូនប្រុសដែលកំពុងគេងលង់លក់ អោយនៅជាមួយសត្វឆ្កែដែលគាត់ចិញ្ចឹម។

នៅពេលដែលគាត់ប្រលប់មកផ្ទះវិញ គាត់បានឃើញនៅរូបភាពមួយដែលធ្វើអោយគាត់មានការរំភើបចិត្តខ្លាំងណាស់ គាត់បានឃើញសត្វឆ្កែដ៏សែនឆ្លាតរបស់គាត់មើលថែកូនគាត់យ៉ាងយកចិត្តទុកដាក់ ហើយថែមទាំងយកភួយមកដណ្តប់អោយកូនបរុសគាត់ទៀតផង។ គាត់បានថតរូបភាពដែលមិនទៅគួរអោយស្រលាញ់ និង រំជួលចិត្តនេះហើយបង្ហោះក្នុងបណ្តាញសង្គម ព្រមជាមួយពាក្យថា “ចិញ្ចឹមសត្វឆ្កែដ៏ឆ្លាតមួយនេះ ដូចជាការបង្កើតសមាជិកក្នុងគ្រួសារមួយដែរ”៕

ប្រភព ៖ siamvariety

COMMENTS