គ្រូបង្រៀនយកប្រដាប់ខួងខ្មៅដៃឆូតមុខសិស្ស ដោយសារខឹងពន្យល់មេរៀនមិនស្តាប់

ម៉ាឡេស៊ី៖ គ្រូបង្រៀនថ្នាក់បឋមសិក្សានៅក្នុងប្រទេសម៉ាឡេស៊ីម្នាក់ ត្រូវបានអាណាព្យាបាលសិស្សប្តឹងទៅកាន់ប៉ូលិស ព្រោះគាត់បានប្រើអំពើហិង្សាយ៉ាងធ្ងន់ធ្ងរទៅកាន់សិស្សរបស់គាត់។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងសាលាបឋមសិក្សា មួយកន្លែងស្ថិតនៅក្នុងក្រុង Port Dickson ភាគខាងលិចប្រទេសម៉ាឡេស៊ី។ សិស្សដែលជាជនរងគ្រោះមានឈ្មោះថា Mohamad Fikri អាយុ៨ឆ្នាំ។

ក្នុងថ្ងៃកើតហេតុកូនសិស្សរូបនេះមិនព្រមស្តាប់គ្រូពន្យល់ទេ គឺគេគិតតែជជែកគ្នាលេង ខណៈដែលគ្រូកំពុងតែពន្យល់មេរៀន។ ដោយខឹងនឹងសិស្សនេះ លោកគ្រូបានយកប្រដាប់ខួងខ្មៅដៃមកឆូតមុខសិស្ស នេះទុកជាការព្រមាន។ នៅពេលសិស្សនេះបានត្រលប់ទៅដល់ផ្ទះ ហើយអាណាព្យាបាលបានឃើញស្នាមនៅឡើមុខ ដូចនេះ ​ទើបសម្រេចទៅប្តឹងប៉ូលិសដើម្បីជួយធ្វើអន្តរាគមន៍។ យ៉ាងណាក្តី​​ ខាងប៉ូលិសគ្រាន់តែធ្វើការព្រមានលោក កុំឲ្យប្រើហឹង្សាដូចនេះទៀត និងគ្មានការដាក់ទោសអ្វីធ្ងន់ជាងនេះទៀតឡើយ៕

ភក្តី
ប្រភព៖worldofbuzz

COMMENTS