រោងភាពយន្ដដែលមានអេក្រង់ប្រភេទ LED ជាលើកដំបូងលើពិភពលោក នឹងត្រូវបានដាក់បង្ហាញដោយក្រុមហ៊ុន Samsung

Samsung ជាក្រុមហ៊ុនដ៏ធំមួយរបស់ប្រទេសកូរ៉េខាងត្បូង ដែលគេស្គាល់ថាជំនាញផ្នែកផលិតអេក្រង់ និងនាំមុខគេលើទីផ្សារផងដែរ។ ហើយក្នុងថ្ងៃនេះតែម្ដងក្រុមហ៊ុននេះដដែលបានដាក់បញ្ហាញនូវរោងខ្សែភាពយន្ដដំបូងរបស់ខ្លួនដែលមានអេក្រង់ប្រភេទ LED ដំបូងបង្អស់លើពិភពលោក។ ការដាក់បង្ហាញនេះត្រូវបានធ្វើឡើងនៅឯ Lotte Cinema World Tower ក្នុងប្រទេសកូរ៉េខាងត្បូង។

គួរបញ្ជាក់ផងដែរថា រោងភាពយន្ដដ៏អស្ចារ្យនេះក៏មានបំពាក់មកជាមួយនឹងមុខងារ HDR ផងដែរ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Samsung បាននិយាយថា Cinema LED Screen នេះគឺត្រូវបានបង្កើតឡើងដើម្បីផ្ដល់ឲ្យអតិថិជននូវបទពិសោធន៍ថ្មីនៃការបង្ហាញរូបភាពកាន់តែមានភាពរស់រវើក និងជំនាន់ថ្មីនៃគុណភាពរូបភាព និងសម្លេងផងដែរតាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យារបស់ Harman Professional Solutions និង Samsung Audio Lab។

លោក HS Kim នាយកគ្រប់គ្រងផ្នែក Visual Display Business របស់ក្រុមហ៊ុន Samsung បានលើកឡើងថា “ស្របពេលជាមួយនឹងកម្រឹតបង្ហាញរូបភាពកាន់តែមានភាពដិតច្បាស់ និងពណ៌កាន់តែធម្មជាតិ Cinema LED Screen របស់ពួកយើងនឹងធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ថា ពួកគេគឺជាផ្នែកមួយនៃរូបភាព។” លើសពីនេះទៅទៀត Cinema LED របស់ក្រុមហ៊ុន Samsung នេះគឺលាតសន្ធឹងរហូតដល់ទៅធំហំ 10.3 រឺ 33.8ហ្វីតឯណោះ ហើយមានភ្ជាប់មកជាមួយនឹងមុខងារ High Dynamic Range ដែលជួយឲ្យការបង្ហាញរូបភាពបានដល់កម្រឹត 4K ច្បាស់ ភ្លឺ និងល្អជាងការបង្ហាញរូបភាពរបស់រោងភាពយន្ដធម្មតាដល់ទៅ 10ដង។

ដើម្បីបង្កើតឲ្យរោងភាពយន្ដនេះកាន់តែមានភាពអស្ចារ្យជាងនេះទៀត ក្រុមហ៊ុន Samsung បានបំពាក់នូវបច្ចេកវិទ្យាសម្លេង JBL របស់ក្រុមហ៊ុន Harman។ ដូចនេះ អាចនិយាយបានថា រោងភាពយន្ដនេះពិតជាអស្ចារ្យទាំងការបង្ហាញរូបភាព និងសម្លេងដែលធ្វើឲ្យអ្នកទស្សនាមិនខកបំណងឡើយ។

Fu

ខ្មែរណូត

ប្រភព៖ sammobile

COMMENTS