ស្ត្រីឃើញពាក់អាវសំពីងសំពោង ហើយដើរប្លែកខុសធម្មតា ដល់ពេលឆែកមើលប៉ូលីសភ្ញាក់គ្រប់គ្នា

ចិន៖ ស្រ្តីចិនហុងកុងម្នាក់ត្រូវបានគេឃាត់ខ្លួននៅព្រំប្រទល់ចិនដីគោក បន្ទាប់ពីគេបានរកឃើញថានាងបានលាក់ ទូរស័ព្ទ iPhone ចំនួន ១០២គ្រឿងនៅលើរាងកាយរបស់នាង។ មន្រ្តីគយប្រចាំនៅក្នុងក្រុង Shenzhen បានប្រាប់ឲ្យ ដឹងថា មុនដំបូងគេបានសង្ស័យលើស្ត្រីខាងលើ ព្រោះតែគាត់ពាក់អាវសំពីងសំពោងខុសធម្មតា ហើយដំណើររបស់គាត់វិញក៏ខុសពីម​នុស្សធម្មតាដែរ។

ដោយមានការសង្ស័យដូចនេះទើបខាងមន្រ្តីគយបានហៅស្រ្តីនេះឲ្យដើរកាត់ម៉ាស៊ីនស្កេន។ ម៉ាស៊ីនស្កេនបានបន្លឺសំឡេង ដែលជាសញ្ញាប្រាប់ថា នៅលើរាងកាយរបស់របស់គាត់មានអ្វីខុសប្រក្រតី។​ ក្រោយមកទើបមន្រ្តីគយសម្រេចធ្វើការឆែកលើរាងកាយនាង និងបានរកឃើញទូរស័ព្ទចំនួន១០២គ្រឿង។ ទូរស័ព្ទទាំងអស់នេះមានទម្ងន់សរុប២០គីឡូក្រាម។ នេះមិនមែនជាលើកទីមួយទេ ដែលកើតមានករណីរត់ពន្ធទូរស័ព្ទទៅ កាន់ចិនដីគោកនោះ កន្លងមកក៏មានដែរការនាំយកទូរស័ព្ទ iPhone ថោកៗដោយខុសច្បាប់ ទៅលក់លើទឹកដីចិនដីគោកនោះ គ្រាន់តែលើកមុនៗជនខិលខូចបានលាក់ទូរស័ព្ទទាំងនេះនៅក្នុងកង់ សំលៀកបំពាក់ និងដាក់តាមទូកជាដើម៕

ដោយ៖ ភក្តី

ប្រភព៖shanghaiist

COMMENTS