ថាថតរូប selfie ឲ្យស្អាតទុកមើល មានអីចុងក្រោយសើចលែងសម ដោយតែរលំធ្លាក់វត្ថុមានតម្លៃជិត២០ម៉ឺនដុល្លាររបស់គេ

សហរដ្ឋអាមេរិក៖ ស្រ្ដីម្នាក់បានបំផ្លាញសាលសិល្បៈដែលដាក់វត្ថុមានតម្លៃជាច្រើនអោយដួលរលំអស់ ដែលវត្ថុមានតម្លៃទាំងនោះត្រូវបានគេរាយការណ៍ថាមានតម្លៃដល់ទៅជិត២០០,០០០ដុល្លារ។ ស្រ្ដីខាងលើបានធ្វើអោយរលំវត្ថុមានតម្លៃខាងលើក្រោយពេលនាងបានថតរូប Selfie នៅកន្លែងសាលដាក់តាំងវត្ថុទាំងនោះ។ ហេតុការណ៍នេះកើតឡើងនៅក្នុងសាលសិល្បៈនៅក្នុងរដ្ឋ Los Angeles សហរដ្ឋអាមេរិក។ បង្គោលដាក់តាំងវត្ថុមានតម្លៃជាច្រើនត្រូវដួលរលំផ្ដេកលើគ្នា។

វីដេអូនៃហេតុការណ៍នេះត្រូវបានកាមេរ៉ាសុវត្ថិភាពនៅក្នុងសាលថតបានហេតុការណ៍ទាំងស្រុង។ សាលសិល្បៈដែលដាក់តាំងវត្ថុមានតម្លៃនោះបង្កើតឡើងដោយវិចិត្រករ Simon Birch សាលនោះមានឈ្មោះថា Hypercaine។ វត្ថុមានតម្លៃដែលមានខូចខាតខាងលើត្រូវបានគេប៉ានប្រមាណថាមានតម្លៃដល់ទៅជិត២០០,០០០ដុល្លារ។ គម្រោងមួយនេះត្រូវចំណាយពេលរយៈពេល៦ឆ្នាំដើម្បីក្លាយទៅជាផ្លែផ្កា តែត្រូវបំផ្លាញក្នុងមួយពព្រិចភ្នែកដោយសារតែការថតរូប Selfie៕

បុត្រ

ខ្មែរណូត

ប្រភព៖ Nextshark

COMMENTS