សម្លាប់ខ្លួន ដោយសារតែរឿងដាំបាយ

បាត់ដំបង៖ ស្ត្រីជាកម្មករកាច់ពោតម្នាក់ ព្រោះតែខឹងប្តីមិនដាំបាយអោយហូប ក្រោយពីខ្លួនមកពីធ្វើការវិញហត់អស់កម្លាំង បែរជាគិតខ្លីទៅលេបថ្នាំកណ្តុរសម្លាប់ខ្លួន ។ ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងនៅក្នុងជង្រុកពោត ចំណុចអូរចំម្លងស្នេហ៍ ស្ថិតក្នុងភូមិដីល្អ ឃុំអូររំដួល ស្រុកភ្នំព្រឹក ។

ប្រភពពីសមត្ថកិច្ចបានរាយការណ៍អោយដឹងថា នៅថ្ងៃទី១២ ខែកក្ដដា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ២១៖០០នាទីយប់ មានករណីផឹកថ្នាំកណ្តុរធ្វើអត្តឃាតសម្លាប់ខ្លួនឯង កើតឡើង១លើក ជនរងគ្រោះ ឈ្មោះ វឿន ភេទស្រី អាយុ45ឆ្នាំ មុខរបរកម្មករកាច់ពោត មកស្នាក់នៅបណ្តោះអាសន្នភូមិ.ឃុំភូមិដីល្អ ឃុំអូររំដួល ស្រុកភ្នំព្រឹក។

ដោយឆ្លងតាមការចុះពិនិត្យនៅកន្លែងកើតហេតុ និងសាកសពរបស់បុរសរងគ្រោះឈ្មោះ វឿន សមត្ថកិច្ចអាចសន្និដ្ឋានបានថា ជនរងគ្រោះពិតជាលេបថ្នាំកណ្តុរសម្លាប់ខ្លួនពិតប្រាកដមែន។

បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានគ្រួសារយកទៅធ្វើពិធីបុណ្យសពតាមប្រពៃណីទំនៀមទំលាប់ខ្មែរ ៕ រ័ត្ន កាណុន

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

COMMENTS