សាហាវមែន! បុកគ្នាឡើងឆេះខ្ទេចម៉ូតូមួយគ្រឿង តែសំណាងល្អមិនគ្រោះថ្នាក់ដល់ជីវិត

កំពង់ឆ្នាំង៖ ករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលអោយម៉ូតូមួយគ្រឿងឆេះខ្តេច និងមនុស្ស៣នាក់រងរបួសធ្ងន់ និងស្រាល បង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង១៥នាតីព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ប្រភពពត៌មានបានអោយដឹងថា មុនកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាក Kawazaki ពណ៌សលាយខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 1GM-9959 ជិះឌុបគ្នា២នាក់ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុស្រាប់តែបុកគ្នាជាមួយម៉ូតូមួយគ្រឿងទៀតម៉ាក Future ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 1DB-2115 ដែលកំពុងធ្វើដំណើរក្នុងទិសដៅស្របគ្នា បណ្តាលអោយមនុស្សប្រុសស្រី៣នាក់រងរបួសធ្ងន់ស្រាល និងឆេះម៉ូតូ Kawasaki អស់មួយគ្រឿង។ អ្នកបើកបរម៉ូតូ Kawasaki ខាងលើមានឈ្មោះ ញាញ ចាន់ណា​ ភេទប្រុស អាយុ២៧ឆ្នាំ រួមដំណើរជាមួយឈ្មោះ ពៅ ស្រីណា ភេទស្រី អាយុ២២ឆ្នាំ ចំណែកម៉ូតូ Future បើកបរដោយបុរសម្នាក់ឈ្មោះ ឆាយ ឡិញ អាយុ៦៦ឆ្នាំ។

 

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើការវាស់វែងនៅកន្លែងកើតហេតុ ចំណែកជនរងគ្រឡត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

 

COMMENTS