ថាមែនៗ!​ បន្ទាប់ពីមានបញ្ហាជាមួយនឹង Software ឥឡូវនេះកាលបរិច្ឆេតនៃការចេញលក់របស់ iPhone 8 នឹងពន្យាពេលប្រមាណជា 3 ទៅ 4សប្ដាហ៍

សម្រាប់ iPhone 8 ដែលជាម៉ូដែលចុងក្រោយរបស់ក្រុមហ៊ុន Apple ពិតជាទទួលបានការបែកធ្លាយ និងពាក្យចចាមអារាមជាច្រើនទាក់ទងទៅនឹងលក្ខណៈពិសេសរបស់វា។ ប៉ុន្ដែ ស្របពេលជាមួយគ្នានេះដែរ ម៉ូដែលនេះត្រូវបានលេចលឺដំណឹងថា នឹងពន្យាពេលការប្រកាសចេញលក់ទៅវិញដោយសារតែបញ្ហាមួយចំនួន។

ដោយឡែក របាយការណ៍ចុងក្រោយដែលបានបែកធ្លាយនេះ គឺបានមកពីអ្នកវិភាគពីររូប ដែលធ្វើការក្នុង Bank of America Merrill Lynch ហើយត្រូវបានចែករំលែកដោយគេហទំព័រ CNBC។ លើសពីនេះទៅទៀត បើយោងតាមលោក Stefano Pascale និង Wamsi Mohan ម៉ូដែល iPhone 8 គឺកំពុងប្រឈមមុនទៅនឹងបញ្ហា sensor ស្កេនស្នាមក្រយ៉ៅដៃនៅឡើយទេ មិនតែប៉ុណ្ណោះ sensor 3D ក៏កំពុងទទួលរងបញ្ហាដូចគ្នា។ ដូចនេះ ក្រុមហ៊ុន Apple ក៏សម្រេចប្រកាសជាផ្លូវការថា iPhone 8 នឹងពន្យាពេលការប្រកាសចេញលក់ប្រមាណជា 3 ទៅ 4សប្ដាហ៍បន្ថែមទៀត។

ស្របពេលជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំក្រុមហ៊ុន Apple បានមានប្រសាសន៍ថា “ការសន្ទនារវាងពួកយើង និងក្រុមហ៊ុន Supply Chain បានសម្រេចថា iPhone 8 និងត្រូវបានពន្យាពេលពី 3 ទៅ 4សប្ដាហ៍បន្ថែម ដោយសារមានបញ្ហាជាមួយនឹងបច្ចេកវិទ្យាបន្ដិចបន្ទួច។ ប៉ុន្ដែ ទោះជាយ៉ាងណា ពួកយើងកំពុងព្យាយាមដោះស្រាយឲ្យអស់ពីលទ្ធភាពហើយ។”

Fu

ខ្មែរណូត

ប្រភព៖ iphonehacks

 

COMMENTS