សូមសរសើរ! កម្មវិធីថ្មីរបស់ក្រុមហ៊ុន Microsoft អាចជួយមនុស្សពិការភ្នែក រឺមើលមិនសូវច្បាស់បាន (មានវីដេអូ)

តើអ្នកជាមនុស្សដែលមានភ្នែកមិនសូវល្អ រឺពិការមែនទេ? កម្មវិធីថ្មីចុងក្រោយរបស់ក្រុមហ៊ុន Microsoft នេះអាចជួយលោកអ្នកបាន។ នាពេលថ្មីៗនេះ ក្រុមហ៊ុន Microsoft បានប្រកាសចេញនូវកម្មវិធីស្មាតហ្វូនថ្មីដែលមានឈ្មោះថា Seeing AI។ កម្មវិធីនេះមានសមត្ថភាពខ្ពស់ក្នុងការជួយដល់ជនពិការភ្នែក រឺមានភ្នែកមើលមិនច្បាស់បានតាមរយៈពណ៌នាពីវត្ថុទាំងនោះ។ ជាមួយនឹងកម្មវិធីនេះ លោកអ្នកអាចប្រើប្រាស់កាមេរ៉ាស្មាតហ្វូនទៅលើវត្ថុអ្វីមួយ រឺក៏មនុស្ស នោះអ្នកនឹងទទួលបានពត៌មានពីវត្ថុ រឺបុគ្គលម្នាក់នោះ។

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះគឺជាការបង្កើតថ្មីដោយការប្រើប្រាស់បច្ចេកវិទ្យារបស់រថយន្ដបើកខ្លួនឯង។ មិនតែប៉ុណ្ណោះ កាលពីព្រឹត្តិការណ៍ Microsoft’s 2016 Build conference យើងធ្លាប់សង្កេតឃើញការដាក់បង្ហាញម្ដងរួចមកហើយទាក់ទងទៅនឹងកម្មវិធី Seeing AI នេះ។ រហូតមកដល់ពេលនេះ ក្រុមហ៊ុន Microsoft បានសម្រេចដាក់ឲ្យទាញយកកម្មវិធីនេះហើយ ប៉ុន្ដែសម្រាប់តែប្រព័ន្ធដំណើរការ iOS និងអ្នកប្រើប្រាស់ក្នុងសហរដ្ឋអាមេរិចតែប៉ុណ្ណោះ។ សម្រាប់ការទាញយក គឺមិនគិតថ្លៃឡើយ។ យ៉ាងណាមិញ សម្រាប់ប្រព័ន្ធដំណើរការ Android យើងនៅមិនទាន់ដឹងនៅឡើយទេថា តើក្រុមហ៊ុន Microsoft នឹងអនុញ្ញាតឲ្យទាញយកកម្មវិធីនេះនៅពេលណា។ ដូចនេះ សម្រាប់អតិថិជនរបស់ Android សូមរងចាំសិន។

Fu

ខ្មែរណូត

ប្រភព៖ pocket-lint

COMMENTS