ទៀតហើយ! Chelsea និង Manchester United កំពុងប្រជែងគ្នាដណ្ដើមខ្សែបម្រើរបស់ក្លឹប Roma

ក្លឹបបិសាចក្រហម Manchester United និងក្លឹបតោខៀវ Chelsea ពេលកំពុងតែប្រជែងគ្នាដណ្ដើមខ្សែបម្រើ Radja Nainggolan​ ពីក្លឹប Roma ក្នុងតម្លៃផ្ទេរ 40លានផោន។

ក្លឹបទាំងពីរនេះកំពុងតែប្រជែងគ្នាទៅវិញទៅមកដើម្បីចង់បានខ្សែបម្រើរូបនេះ។ ខ្សែបម្រើ Radja Nainggolan ត្រូវក្លឹបបិសាចក្រហម Manchester United ផ្ដល់តម្លៃខ្លួនអោយកីឡាកររូបនេះក្នុងតម្លៃ 40លានផោន បន្ទាប់ពីក្លឹបបិសាចក្រហមទើបតែចាប់អារម្មណ៍ខ្សែបម្រើ Eric Dier របស់ក្លឹប Tottenham Hotspur។ ខ្សែបម្រើ Radja Nainggolan ត្រូវបានគ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea លោក Antonio Conte ចាប់អារម្មណ៍តាំងពីរដូវកាលមុនមកម្លេះ។ គោលដៅបន្ទាប់របស់លោក Jose Mourinho និងលោក Antonio Conte គឺខ្សែបម្រើសញ្ជាតិប៊ែលហ្សិករូបនេះ។

បុត្រ

ខ្មែរណូត

ប្រភព៖ Dailymail

COMMENTS