ជិះរថយន្តពីអង្គស្នួលមកកំពង់សោម៣ថ្ងៃហើយមិនទាន់ឃើញដល់ផ្ទះ ឪពុកកាន់រូបថតទៅសុំអោយសមត្ថកិច្ចជួយប្រកាសរកកូនស្រី

ព្រះសីហនុ៖ បុរសម្នាក់ឈ្មោះ ហែម សារុំ អាយុ៥២ឆ្នាំ មានទីលំនៅក្នុងភូមិសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានមកប្តឹងសមត្ថកិច្ចអោយជួយរកកូនស្រីគាត់ឈ្មោះញ្ញាន ស្រីវី អាយុ១៨ឆ្នាំ ដែលបាត់ខ្លួនតាំងពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧មិនឃើញមកផ្ទះទាល់តែសោះ។

បុរសខាងលើបានអោយដឹងដែរថា នៅព្រឹកថ្ងៃទី១១​ ខែកក្កដា ឆ្នាំ២០១៧ កូនស្រីច្បងរបស់គាត់បាននាំកូនស្រីដែលបានបាត់ខ្លួនឡើងរថយន្តឈ្នួលជិះពីស្រុកអង្គស្នួលមកផ្ទះនៅភូមិសំរុង​ ហើយក្នុងកំឡុងពេលកូនស្រីគាត់ជិះរថយន្តត្រឡប់មកផ្ទះនោះគាត់ព្យាយាមទាក់ទងទៅកូនតាមទូរស័ព្ទរហុតតែមិនមានអ្នកលើក រហូតដល់ព្រឹកថ្ងៃទី១២​ ខែកក្កដា ទើបឃើញកូនស្រីគាត់ទូរស័ព្ទមកប្រាប់ថានាងបានមកដល់កំពង់សោមហើយជាមួយមិត្តភក្តិ ប៉ាមិនបាច់បារម្មណ៍ទេ ហើយក៏បិទទូរស័ព្ទទៅ។ ក្រោយមករូបគាត់ជាឪពុក និងក្រុមគ្រួសារបានព្យាយាមទូរស័ព្ទទៅនាងរហូតតែបែជាមានមនុស្សស្រីម្នាក់ផ្សេងទៀតលើ និងអះអាងថាជាមិត្តភក្តិហើយក៏ចុចបិទទៅ។  បងស្រីរបស់ក្មេងស្រីដែលបាត់ខ្លួនខាងលើបានអោយដឹងដែរថា មួយរយៈដែលនៅជាមួយគ្នា នាងសង្កេតឃើញថាប្អូនស្រីឧស្សាហ៍និយាយទូស័ព្ទស្ងាត់ៗ អោយតែពេលទៅជិតនាងចុចបិទលែងនិយាយតែម្តង ហើយមុនពេលឡើងឡានត្រឡប់មកផ្ទះវិញនាងបានលួចទៅនិយាយទូរស័ព្ទក្នុងបន្ទប់ទឹកតែគាត់មិនចាប់អារម្មណ៍៕

 

 

COMMENTS