រកសុីផ្លូវភេទមិនសូវកាក់កប សាកលូកហោប៉ៅយកលុយ និងទូរស័ព្ទម្តងដេកគុកស្អាត!

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលវត្តភ្នំនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធនឹងករណីលូកហោប៉ៅលួចលុយ និងទូរស័ព្ទដៃ ដែលការឃាត់ខ្លួននេះបានធ្វើឡើងកលបិវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី១៣ ខែកក្កដា​​ ឆ្នាំ២០១៧ នៅចំណុចបរិវេណរមណីយដ្ឋានវត្តភ្នំ​ ស្ថិតក្នុងភូមិ១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

សមត្ថកិច្ចបានអោយដឹងដែរថា ក្នុងការឃាត់ខ្លួននេះដែរ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងមួយចំនួនមានដូចជា ទូរស័ព្ទដៃម៉ាក LG ពណ៌ស្មៅចំនួន១គ្រឿង ជារបស់ជនរងគ្រោះឈ្មោះ ទិត យ៉ា, ទូរស័ព្ទដៃម៉ាក NOVA ពណ៌ផ្កាឈូក មួយគ្រឿង ជនរបស់ជនសង្ស័យ, ទូរស័ព្ទដៃម៉ាក Samsung មួយគ្រឿងជារបស់ជនសង្ស័យ និងទូរស័ព្ទដៃម៉ាក imobile ពណ៌ស មួយគ្រឿង។ ជនសង្ស័យទាំង៣នាក់មានឈ្មោះ​ ចាន់ ស្រីនាង​ ភេទស្រី​ អាយុ១៩ឆ្នាំ មុខរបររកសុីផ្លូវភេទ ស្នាក់នៅផ្ទះជួលផ្លូវរថភ្លើង សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ, ឈ្មោះ អាន សៀវមុី ភេទស្រី អាយុ២០ឆ្នាំ មុររបររកសុីផ្លូវភេទ ស្នាក់នៅផ្ទះជួលម្តុំវត្តនាគវ័ន្ត សង្កាត់បឹងកក់១ ខណ្ឌទួលគោក និងឈ្មោះ មាស លីហ្សា ភេទស្រី អាយុ៣១ឆ្នាំ មុខរបររកសុីផ្លូវភេទ ស្នាក់នៅ ផ្ទះជួលផ្លូវរថភ្លើង សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។ ទូរស័ព្ទដៃរបស់ជនរងគ្រោះត្រូវបានប្រគល់អោយជនរងគ្រោះវិញ។

បច្ចុប្បន្នសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង៣នាក់ទៅកាន់អធិកសារដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីធ្វើការសាកសួរជាបន្ត និងកសាងសំនុំរឿងបញ្ជូនទៅកាន់សាលាដំបូងចាត់ការតាមផ្លូវច្បាប់៕

COMMENTS