Samsung SM-G9600 គឺជាឈ្មោះកូដរបស់កំពូលបន្ទះឈីប Snapdragon 840 ប៉ុន្ដែវាមិនត្រូវបានបំពាក់លើ Galaxy Note 8 ទេ…

សម្រាប់ពេលថ្មីៗនេះ យើងសង្កេតឃើញថាក្រុមហ៊ុន Samsung បាននឹងកំពុងរៀបចំការប្រកាសចេញលក់នូវកំពូលស្មាតហ្វូនរបស់ខ្លួនត្រកូល Note ដែលគេស្គាល់ថាជា Note 8។ ដោយឡែក សម្រាប់កំពូលស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung នាពេលបច្ចុប្បន្ននេះគឺម៉ូដែល Galaxy S8 ពិតជាទទួលបានការគាំទ្រខ្លាំងពីសំណាកអតិថិជន ដូចនេះចំពោះ Galaxy Note 8 ក្រុមហ៊ុនជឿជាក់ថា នឹងទទួលបានលទ្ធផលល្អដូចគ្នាទៅនឹង S8 ដែរ។

គួរបញ្ជាក់ផងដែរថា កំពូលស្មាតហ្វូន Galaxy Note 8 ត្រូវបានដាក់បង្ហាញនៅលើ Geekbench ហើយ។ ប៉ុន្ដែសម្រាប់លេខម៉ូដែល amsung SM-G9600 គឺអាចនឹងជាឈ្មោះកូដនៃម៉ូដែលថ្មីមួយទៀតដែលមិនមែនជា Note 8 ឡើយ ពោលគឺវាអាចជា Galaxy S8 Lite រឺ Mini។ ដោយឡែក អ្វីដែលពិសេសបំផុតសម្រាប់ម៉ូដែលថ្មីនេះគឺបន្ទះឈីប ដែលនឹងបំពាក់ដោយ Qualcomm’s Snapdragon 840 ហើយសម្រាប់បន្ទះឈីបនេះគឺជាកំពូលបន្ទះឈីបជំនាន់ចុងក្រោយគេបង្អស់ ដែលមានសមត្ថភាពខ្លាំងជាង Snapdragon 835 ទៅទៀត។ យ៉ាងណាមិញ យើងចាំមើលទាំងអស់គ្នា។

Fu

ខ្មែរណូត

ប្រភព៖ phonearena

COMMENTS