ផ្លូវរថភ្លើងថ្មី២ខ្សែដាក់ដំណើរការឲ្យប្រជាពលរដ្ឋជិះដោយឥតគិតថ្លៃរយៈពេល៤ខែ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Royal Railway Cambodia បានប្រកាសថា ផ្លូវរថភ្លើងថ្មីចំនួន២ខ្សែនឹងដាក់ឲ្យអ្នកដំណើរជិះដល់ឥតគិតថ្លៃរយៈពេល៤ខែ ចាប់ពីខែមេសា រហូតដល់ខែកក្កដា ឆ្នាំ២០១៨នេះ។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន Royal Railway Cambodia បានឲ្យដឹងថា ផ្លូវរថភ្លើងថ្មីចំនួន២ខ្សែ គឺទី១ធ្វើដំណើរពីប៉ោយប៉ែតទៅស៊ីសូផុន នឹងដាក់ឲ្យបងប្អូនធ្វើដំណើរឥតគិតថ្លៃចាប់ពីថ្ងៃទី០៣ ខែមេសា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ចំណែកឯផ្លូវរថភ្លើងថ្មីទី២ គឺពីធ្វើដំណើរពីស្ថានីយឆ្ពោះទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលនឹងឲ្យធ្វើដំណើរឥតគិតថ្លៃចាប់ពីថ្ងៃទី១០ ខែមេសា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ផងដែរ។

ក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរថា ផ្លូវរថភ្លើងពីប៉ោយប៉ែត ទៅបាត់ដំបង ពោធិ៍សាត់ និងភ្នំពេញ នត្រូវដាក់ឲ្យប្រើប្រាស់មុនចូលឆ្នាំខ្មែរផងដែរ៕

អត្ថបទ៖ សេម