សុភាពនារីគួរតែអនុវត្តន៍វិធីទាំង៦យ៉ាងនេះ ដើម្បីទទួលបានស្បែកមុខស្រស់ស្អាតក្រោយភ្ញាក់ពីគេង

យើងដឹងហើយថាសព្វថ្ងៃនេះមានសុភាពនារីជាច្រើនមានការព្រួយបារម្ភជាមួយនឹងស្បែកមុខរបស់ខ្លួន។ សម្រស់គឺជាកត្តាដ៏សំខាន់មួយរបស់នារីគ្រប់រូប ដោយពួកគេបានចំណាយជាច្រើនទៅលើផលិតផលនានាដើម្បីទទួលបាននូវស្បែកមុខសស្អាត និងភ្លឺរលោង។ តែឥលូវនេះយើងបានវិធីសាស្រ្ដងាយៗ ដោយពុំចំបាច់ចំណាយច្រើន ហើយមានប្រសិទ្ធភាពទៀតដោយគ្រាន់តែងើបពីគេងក៏ទទួលបានស្បែកមុខស្អាតបែបធម្មជាតិដែរ។ ខាងក្រោមនេះជាវិធីងាយៗ ដែលអ្នកគ្រាន់តែអនុវត្តន៏មុនពេលចូលគេង នោះអ្នកនឹងទទួលបានប្រសិទ្ធភាពមិនគួរឲ្យជឿ៖

១. ការជូតសំអាតគ្រឿងសម្អាងចេញពីមុខ៖ នេះគឺជារឿងសំខាន់សំរាប់នារីគ្រប់រូប ដោយសារតែសព្វថ្ងៃនេះសុភាពនារីជាច្រើនតែងតែធ្វើការ Make up​ មុនចេញទៅខាងក្រៅម្ដងៗ។ ដូចនេះបើសិនជាអ្នកមិនធ្វើការសម្អាតឲ្យស្អាតទេនោះនឹងធ្វើឲ្យស្បែកងាយនឹងខូច។ ដោយអ្នកអាចប្រើប្រាស់ជាមួយនឹងកន្សែងសម្អាតមុខ រឺក៏អាចប្រើប្រាស់ជាមួយនឹងប្រេងអូលីវ ដើម្បីកុំឲ្យស្បែកមុខរបស់អ្នកស្ងួតពេក។

២. សម្អាតមុខជាមួយនឹងទឹកលាងមុខ៖ អ្នកអាចគិតថាគ្រាន់តែជូតគ្រឿងសម្អាងចេញហើយធ្វើឲ្យស្បែកមុខរបស់អ្នកអស់ព្រួយបារម្ភហើយមែនទេ។ អ្នកយល់បែបនោះគឺខុសតែម្ដង ដោយយើងត្រូវតែលាងសម្អាតមុខជាមួយនឹងទឹកសម្អាតមុខផងដែរ។ ដោយទឹកសម្អាតមុខវានឹងជួយក្នុងការលាងសំអាតរន្ធញើសរបស់អ្នកឱ្យបានជ្រៅដោយកំចាត់កំដៅនិងប្រេងនៅលើមុខរបស់អ្នក។

៣. ក្រែមលាបមុខពេលយប់៖ ក្រោយពីយើងបានធ្វើការលាងសម្អាត Make up ចេញពីមុខរបស់យើងហើយ នារីគ្រប់រូបមិនគួរណាគេងដោយមិនមានអ្វីលាបមុខនោះ ។ យើងគួរតែជ្រើសរើសក្រែមលាបមុខពេលយប់ណាដែលត្រូវនឹងស្បែករបស់អ្នក ព្រោះថាក្រែមពេលយប់វាងមានអត្ថប្រយោជន៍ដល់ស្បែកមុខដោយវាជួយក្នុងការធ្វើអ៊ីយ៉ូចចិញ្ចឹមនិងជួសជុលកោសិកាស្បែកដែលខូច ជាជាងការប្រើក្រែមពេលថ្ងៃទៅ ទៀត។ តែគួរជៀងវាងក្នុងការប្រើប្រាស់ក្រែមលាបមុខពេលថ្ងៃ និងពេលយប់ចូលជាមួយគ្នា។

៤. លាបក្រែមនៅបរិវេនក្រោមភ្នែក៖ ស្បែកដែលនៅក្រោមភ្នែករបស់យើងជាផ្នែក មួួយដែលស្ដើងជាងគេដូចនេះយើងគួរតែមើលថែជាពិសេស។ ដោយយើងត្រូវជ្រើស រើសយក្រែមភ្នែកដើម្បីកាត់បន្ថយកុំឲ្យពេលយើងភ្ញាក់ពីគេងមកមានភាពខ្មៅនិងស្លក់ អ្វីដែលពិសេសគឺការពារកុំឲ្យមានភាពជ្រាវជ្រួញនៅក្រោមភ្នែក។

៥. ការបិទម៉ាសមុខ៖ ចង់ឲ្យស្បែកមុខមានសំណើមអ្នកគួរតែប្រើប្រាស់នូវម៉ាសមុខ ដើម្បីជាជំនួយដល់ស្បែកមុខរបស់អ្នក។ តែបើអ្នកប្រើប្រាស់ជារៀងរាល់ថ្ងៃពេកក៏មិនល្អចំពោះស្បែករបស់អ្នកដែរ គឺវាអាចធ្វើឲ្យស្បែកមុខរបស់អ្នកបាត់បងនូវសំណើម ដូចនេះអ្នកគួរតែប្រើប្រាស់ម៉ាសមុខក្នុងមួយសប្ដាហ៍ពីមួយម្ដង ទៅពីរដងគឺគ្រប់គ្រាន់។

៦. ការគេងឲ្យបានគ្រប់គ្រាន់៖ ក្នុងមួយថ្ងៃសុភាពនារីត្រូវគេងឲ្យបានពី ៧ទៅ ៩ម៉ោង ទើបល្អចំពោះដល់ស្បែកមុខរបស់នារីគ្រប់រូប ដែលវាអាចជួយកាត់បន្ថយនូវភាពតាន់តឹងរបស់យើងបានទៀត ផង។ អ្វីដែលពិសេសគឺវាធ្វើឲ្យស្បែកមុខរបស់យើងមានភាពតឹង និងភ្នែករបស់យើងក៏មិនឆាប់ជ្រួញផងដែរ។