ខ្មាន់កាំភ្លើងដែលបាញ់រះជាង១០គ្រាប់នៅមុខទីស្នាក់ការសហភាពសហព័ន្ធអ្នកសារពត៌មានកាលពីយប់ថ្ងៃមុនបានចូលខ្លួនមកសារភាពហើយនៅព្រឹកថ្ងៃទី១៣ ខែកក្កដានេះ

ភ្នំពេញ៖ បុរសម្នាក់ដែលធ្វើសកម្មភាពបាញ់រះនៅចំណុចមុខទីស្នាក់ការសហភាពសហព័ន្ធអ្នកសារពត៌មាន (សសសក) កាលពីវេលាម៉ោង១០និង៣០នាតីយប់ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ បានចេញមុខមកសារភាពកំហុសនៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះហើយ។

កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៧ លោកសៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាអោយខ្មាន់កាំភ្លើងខាងលើមានឈ្មោះ ទូច បូភាព អាយុ៣៥ឆ្នាំ ចូលខ្លួនទៅបំភ្លឺនៅអធិការដ្ឋាន
នគរបាលខណ្ឌដូនពេញអោយបានមុនថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ស្រាប់តែព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ គេឃើញមានវត្តមានខ្មាន់កាំភ្លើងខាងលើចូលខ្លួនមកសារភាពតែម្តង។

គួរបញ្ជាក់អោយដឹងដែរថា កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី០៧ ខែក្កដា ឆ្នាំ២០១៧ មានករណីផ្ទុះងាវុធមួយនៅចំណុចផ្លូវលេខ៥៥ កែងផ្លូវ២៤២ មុខទីស្នាក់ការសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាតែម្តង ដោយបង្ករឡើងដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ជិះរថយន្ត Lexus 300 មកដល់ចំណុចកើតហេតុធ្វើសកម្មភាពបាញ់រះជា១០គ្រាប់ទាំងមិនងដឹងមូលហេតុ៕

COMMENTS