កម្មវិធី “កំពូលអ្នកប្រដាល់ស្រាបៀរលីអូ” រដូវកាលទី 6 បានត្រឡាប់មកសារជាថ្មី ជាមួយការប្រកួតដណ្តើមខ្សែក្រវ៉ាត់អន្តរជាតិនៅស្ថានីយទូរទស្សន៍បាយ័ន

នៅថ្ងៃទី ៩ ខែកក្កដា ស្រាបៀរលីអូ បានប្រកាសឧបត្ថម្ភកម្មវិធី “កំពូលអ្នកប្រដាល់ ស្រាបៀរលីអូ” រដូវកាលទី 6 នៅស្ថានីយទូរទស្សន៍បាយ័ន។ ថ្លែងក្នុងសន្និសីទ កាសែតនៅសង្វៀនទូរទស្សន៍បាយ័នបឹងស្នោរ លោក ព្រាប សុវណ្ណ ដែលជា អ្នកតំណាងស្រាបៀរលីអូ បានមានប្រសាសន៍​ថាកម្មវិធី “កំពូលអ្នកប្រដាល់ ស្រាបៀរលីអូ” រដូវកាលទី 6 នេះមិនមែនជាការប្រដាល់លក្ខណៈថ្នាក់ជាតិ​ដូច​រដូវ​កាល​មុនៗទេ តែជាការប្រកួតដណ្តើមខ្សែក្រវ៉ាត់អន្តរជាតិ។ លោក ព្រាប សុវណ្ណ បាន​ណែនាំ​កំពូល​អ្នកប្រដាល់កម្ពុជា ឡាវ និងថៃ ​ចំនួន 8 រូបគឺ ៖ ណាំផុនភេតចិត្តា, សេក គឹមរួន,  វៃ ហ៉ៃ្វ, ឆៃ សារ៉ា,ហ្វាសាំងស៊ិតអត្ថភី, មុត ខ្លឹមខ្មៅ,  ខាវ ផុង និង ចាន់ រតនា នឹងឡើងមកអង្រួនសង្វៀនក្នុងរដូវកាលថ្មីនេះ។

ការឧបត្ថម្ភនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ស្រាបៀរលីអូ ក្នុងការគាំទ្រកីឡា ប្រដាល់កម្ពុជា និងកីឡាករកម្ពុជា។ លោក ព្រាប សុវណ្ណ បានឲ្យដឹងថា “យើងជឿជាក់ ថា កីឡាករកម្ពុជាទាំងអស់សុទ្ធតែខ្លាំង មានការតស៊ូ និងពូកែទាំងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ។ នេះជាមោទនភាពមួយសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស ដើម្បី ចូលរួមទស្សនាការប្រកួតរបស់កំពូលកីឡាករកម្ពុជា និងកីឡាករអន្តរជាតិល្បីៗ និង ខ្លាំងៗជាច្រើនរូប។ ហើយស្រាបៀរលីអូ នឹងនៅទីនេះដើម្បីលើកទឹកចិត្ត និងអបអរ រាល់ជ័យជំនះរបស់កីឡាករកម្ពុជាទាំងអស់”។

 

ដូច្នេះ យើងខ្ញុំសូមគោរពអញ្ជើញអស់លោកលោកស្រីអ្នកនាងកញ្ញាទាំងអស់ចូលរួម ទស្សនាព្រឹត្តិការណ៍ប្រដាល់អន្តរជាតិដ៏អស្ចារ្យរបស់ “កំពូលអ្នកប្រដាល់ស្រាបៀរលីអូ” ចាប់ពីថ្ងៃទី9 ខែកក្កដាឆ្នាំ 2017 នេះតទៅ។ ការប្រកួតមានរៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង 4 រសៀល ដល់ ម៉ោង 6 ល្ងាច នៅសង្វៀនស្ថានីយទូរទស្សន៍បាយ័ន បឹងស្នោរ ហើយក៏មានការផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរស្សន៍បាយ័នផងដែរ។

COMMENTS