Dani Alves បានចុះកុងត្រាជាមួយហ្នឹងក្លឹបអ្នកមានបារាំង Paris Saint-Germain ក្នុងកុងត្រារយៈពេល 3 ឆ្នាំ

បន្ទាប់ពីលេចលឺដំណឹងរបស់ខ្សែការពារ Dani Alves ចង់ចូលរួមលេងជាមួយហ្នឹងអតីតគ្រូបង្វឹករបស់គេគឺលោក Pep Guardiola មក ពេលនេះប្រាកដណាស់កីឡាកររូបនេះគឺមិនមែនជាចូលរួមជាមួយហ្នឹងក្លឹបមេឃខៀវ Manchester City ទេគឺពេលនេះខ្សែការពារ Dani Alves បានក្លាយជាកីឡាកររបស់ក្លឹបអ្នកមានបារាំង Paris Saint-Germain។

ខ្សែការពាររូបនេះបានចាកចេញពីក្លឹបសេះបង្កង់ Juventus ចូលរួមជាមួយហ្នឹងក្លឹបអ្នកមានបារាំង Paris Saint-Germain ដែលក្លឹបអ្នកមាននេះផ្ដល់ប្រាក់ឈ្នួលប្រចាំសប្ដាហ៍ដល់ខ្សែការពាររូបនេះក្នុងតម្លៃ 230,000ផោនក្នុងមួយសប្ដាហ៍។ Dani Alves បានចុះកុងត្រាជាមួយហ្នឹងក្លឹបនេះរយៈពេល 3 ឆ្នាំ។ ខ្សែការពាររូបនេះបាននិយាយថា៖ បើសិនជាខ្ញុំធ្វើអោយ Pep ពិបាកចិត្តនិងមានការឈឺចាប់ខ្ញុំសុំទោសផង។ ព្រោះក្លឹប PSG បានតាមញ៉ែខ្ញុំយូរហើយ ពោលគឺរយៈពេល 3 ឆ្នាំ ពេលនេះខ្ញុំបានរៀបការជាមួយហ្នឹង PSG ហើយសុំទោសផងអ្នកគាំទ្រ Manchester City ទាំងឡាយ។ 

បុត្រ

ខ្មែរណូត

ប្រភព៖​ Thesun

COMMENTS