គ្រាន់តែប្រពន្ធរៀបបាយមិនទាន់ចិត្ត ប្តីអប្រិយទាញ់កាំភ្លើងបាញ់ប្រពន្ធសម្លាប់ចោលតែម្តង

ឥណ្ឌា៖ បុរសជនជាតិឥណ្ឌាម្នាក់បានបាញ់សម្លាប់ប្រពន្ធរបស់ខ្លួនចោលបន្ទាប់ពីបុរសខាងលើខឹងនាងបំរើអាហារពេលល្ងាចមិនទាន់ចិត្ត។ ហេតុការណ៍នេះកើតឡើងនៅក្បែរទីក្រុង New Dehli ប្រទេសឥណ្ឌា។ ជនសង្ស័យខាងលើមានអាយុ៦០ឆ្នាំមកពីប្រទេសឥណ្ឌាក្នុងអាការៈស្រវឹងបានបាញ់សម្លាប់ប្រពន្ធរបស់ខ្លួនឯងបន្ទាប់ពីបុរសនោះខឹងនាងបំរើអាហារមិនទាន់ចិត្ត។

យោងតាមសារពត៌មាន BBC បានអោយដឹងថា៖ មុនពេលកើតហេតុបុរសជាប្ដីបានមកដល់ផ្ទះក្នុងអាការៈស្រវឹង ហើយបានឈ្លោះប្រកែកគ្នាជាមួយហ្នឹងប្រពន្ធរបស់គេ​ និងបានបញ្ជាប្រពន្ធរបស់គេអោយទៅយកអាហារអោយហូប ពេលនេះស្រ្ដីជាប្រពន្ធបានយកអាហារអោយជនសង្ស័យមិនទាន់ ស្រាប់តែបុរសជាជនសង្ស័យខឹងបានទាញកាំភ្លើងបាញ់សម្លាប់ស្រ្ដីជាប្រពន្ធតែម្ដង។ ស្រ្ដីរងគ្រោះបានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយពេលនេះជនសង្ស័យត្រូវបានប៉ូលីសចាប់ខ្លួនដើម្បីរង់ចាំការកាត់ទោស។

 

បុត្រ

ខ្មែរណូត

ប្រភព៖ Worldofbuzz

 

COMMENTS