ឆ្កែអីក៏មានសំណាងយ៉ាងនេះ!! ប្រែពីឆ្កែអនាថាជិតងាប់មួយក្បាល ទៅជាសត្វចិញ្ចឹមដែលមានឪកាសដើរលេងជុំវិញពិភពលោក ក្រោយពី…

មនុស្សសឹងតែគ្រប់គ្នាសុទ្ធតែចូលចិត្តការធ្វើដំណើរកំសាន្ត រហូតដល់អ្នកខ្លះព្យាយាមសន្សំប្រាក់ជាច្រើនឆ្នាំ ដើម្បីបំពេញតាមក្ដីស្រមៃធ្វើដំណើរទៅលេងប្រទេសផ្សេងៗលើពិភពលោក។ ប៉ុន្តែ កូនឆ្កែមួយក្បាលនេះពិតជាមានសំណាងខ្លាំងណាស់ ដោយប្រែពីឆ្កែអនាថាមួយក្បាល ទៅជាសត្វចិញ្ចឹមមួយក្បាលដែលបានធ្វើដំណើរកំសាន្តលេងតាមបណ្ដាប្រទេសជាច្រើនជាមួយម្ចាស់របស់វា ក្រោយពីវាត្រូវបានគូស្នេហ៍ជនជាតិ​អ៊ុយក្រែនរើសយកទៅចិញ្ចឹម។
ម្ចាស់ចិត្តល្អរបស់វាមានឈ្មោះថា Kristina Masalova និង Eugene Peterus ពួកគេបានឈប់ពីការងារពួកគេនៅប្រទេស
អ៊ុយក្រែន ដើម្បីធ្វើដំណើរកំសាន្តជុំវិញពិភពលោក ក្នុងគោលបំណងស្វែងរកកន្លែងល្អមួយដែលពួកគេពេញចិត្តរស់នៅ។ ខណៈពេលធ្វើដំណើរទៅលេងទីក្រុង Kochi ប្រទេស ឥណ្ឌាអ្នកទាំងពីរក៏បានប្រទះឃើញ កូនឆ្កែញីមួយក្បាលយំតាមផ្លូវតែ
ឯង ក្នុងស្ថានភាពជិតងាប់ ដោយក្ដីអាណិតអ្នកទាំងពីរក៏ព្យាយាមជួយសង្គ្រោះ និងយកកូនឆ្កែតូចនេះទៅចិញ្ចឹម ហើយដាក់ឈ្មោះឲ្យថា Chapati ។
ឥឡូវវាមានសុខភាពល្អ ហើយមានឪកាសបានធ្វើដំណើរកំសាន្តផ្សងព្រេងច្រើនកន្លែងទៀតផង។ ម្ចាស់របស់វាបានបង្កើតគណនីបណ្ដាញសង្គមមួយឲ្យវាផងដែរ ដោយមានអ្នកតាមដានជាច្រើនពាន់នាក់ ដើម្បីអាចដឹងពីសកម្មភាពប្រចាំថ្ងៃ និងការធ្វើដំណើរកំសាន្តរបស់ Chapati។ គួរបញ្ជាក់ផងដែរថា កូនឆ្កែដ៏មានសំណាង Chapati បានធ្វើដំណើរកំសាន្តក្នុងប្រទេស ឥណ្ឌា
នេប៉ាល ថៃ និង មីយ៉ាន់ម៉ា រួចអស់ហើយ។ ឥឡូវនេះពួកគេកំពុងស្ថិតនៅក្នុងប្រទេស ហ្វីលីពីន៕   

ប្រភព៖ travelingchapati

COMMENTS