ហួសចិត្ត!​ ក្មេងតូចម្នាក់ស្លាប់បាត់បង់ជិវិត ដោយសារតែរថភ្លើងនេះ (មានវីដេអូ)

ចិន៖ ក្មេងតូចអាយុ១​​ឆ្នាំម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីរូបគេត្រូវបានរថភ្លើងសម្រាប់ក្មេងជិះលេងមួយ ដែលគេដាក់នៅក្នុងផ្សារទំនើបកិនចំពាក់កណ្តាលខ្លួន។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងផ្សារទំនើបក្នុងក្រុង Chendgu ប្រទេសចិន។ ក្នុងថ្ងៃកើតហេតុ​កុមាររងគ្រោះ​ ​និងម្តាយរបស់គេ បានទៅផ្សារទំនើប ដើម្បីទិញឥវ៉ាន់។ នៅពេលម្តាយរបស់កុមាររង គ្រោះបានទិញឥវ៉ាន់ហើយ គាត់បានទៅគិតលុយ និងទុកឲ្យកុមាររងគ្រោះឈរលេងនៅខាងក្រោយខ្នង។

ក្នុងវីដេអូ ដែលគេថតបានដោយកាំមេរ៉ាសុវត្ថិភាពបានបង្ហាញឲ្យឃើញថា កុមាររងគ្រោះបានព្យាយាមដើរឡើងទៅលើរថភ្លើងសម្រាប់ក្មេងជិះលេង ដែលកំពុងតែធ្វើដំណើរវិលជុំវិញផ្លូវរថភ្លើងតូចមួយ។ ខណៈនោះកុមារងគ្រោះបានធ្លាក់ និងត្រូវបានកង់រថភ្លើងកិនស្លាប់ភ្លាម។ ពេលម្តាយគិតលុយរួច និងបានងាកមករកកូនវិញ គាត់មិនបានឃើញកូនទេ លុះដើរ រកមួយសន្ទុះទើបឃើញកូនដេកស្លាប់គាប់ជាប់ក្រោមរថភ្លើង៕

ដោយ៖ ភក្តី

ប្រភព៖thesun

COMMENTS