ចាប់មិនចេះអស់សោះ! មួយករណីនេះមានទាំងគ្រឿងញៀន មានទាំងដាវសាំមូរ៉ៃទៀត

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញបានធ្វើការឃាត់ខ្លួនជនសង្ស័ប្រុសស្រី២នាក់ជាកុស្នេហ៍នឹងគ្នា ជួលផ្ទះរកសុីគ្រឿងញៀន ដែលការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលផ្លូវបេតុង ស្ថិតក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

សមត្ថកិច្ចបានអោយដឹងដែរថា ជាមួយការឃាត់ខ្លួននេះដែរសមត្ថកិច្ចបានឆែកឆេរ និងដកហូតបានវត្ថុតាងមួយចំនួនមានដូចជា ម្សៅក្រាម ពណ៌ស ចំនួន១ថង់ធំ និង២២កូនកញ្ចប់តូច, ជញ្ជីងថ្លឹងគ្រឿងញៀនមួយគ្រឿង, ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងដាវសាំម៉ូរ៉ៃមួយដើម។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីធ្វើការសាកសួរ និងកសាងសំនុំរឿងចាត់ការតាមផ្លូវច្បាប់៕

COMMENTS