Samsung ជាប់ឈ្មោះជាក្រុមហ៊ុនដែលមានអេក្រង់បង្ហាញរូបភាពលើស្មាតហ្វូនល្អដាច់គេប្រចាំត្រីមាសទី1 ឆ្នាំ2017

នាពេលថ្មីៗនេះ ក្រុមហ៊ុន Samsung បានប្រកាសថា នាដើមត្រីមាស ឆ្នាំនេះ ខ្លួនគឺជាក្រុមហ៊ុនផលិតអេក្រង់ល្អបំផុតសម្រាប់បំពាក់លើស្មាតហ្វូន ដោយរកចំណូលបានជាង 3.5លានដុល្លារ ពោលគឺស្មើរនឹង 27.2%នៃទីផ្សារពិភពលោក សម្រាប់អេក្រង់ដែលមានទំហំក្រោម 9អ៊ីញ។

គួរបញ្ជាក់ផងដែរថា ទាក់ទងទៅនឹងប្រាក់ចំណូលនេះគឺមានការកើនឡើងបើប្រៀបធៀបទៅនឹងត្រីមាសទី1 ឆ្នាំ2016 ព្រោះ អត្រានៃតម្រូវការរបស់អេក្រង់ប្រភេទ curved/flexible OLED ដែលមានតម្លៃថ្លៃ គឺកើនឡើងស្ទើរទ្វេរដងបើធៀបទៅនឹងឆ្នាំមុន។ ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុន Samsung បានគ្របដណ្ដប់លើទឹកប្រាក់ជាង 13ពាន់លានដុល្លារ ដែលក្រុមហ៊ុន Japan Display ឈរនៅលំដាប់ក្រោយស្មើរនឹង 17.8% ជាមួយនឹងក្រុមហ៊ុន LG Display Co. និងក្រុមហ៊ុន Chinese BOE Technology Group ផងដែរ។

សម្រាប់អ្នកវិភាគ ពិតជាមានការចាប់អារម្មណ៍ខ្ពស់ជាមួយនឹងចំនួនដែលត្រូវបានលក់ចេញរបស់ក្រុមហ៊ុន Samsung ប្រចាំត្រីមាសទី1 នេះ។ ទោះជាយ៉ាងណា វាគឺជាការផ្លាស់ប្ដូរដ៏ធំមួយ ហើយថែមទាំងទទួលបានជោគជ័យដ៏គួរឲ្យកត់សម្គាល់ទៀតផង។

Fu

ខ្មែរណូត

ប្រភព៖ gsmarena

COMMENTS