iPhone X រាប់ពាន់គ្រឿងធ្លាក់រាយប៉ាយពេញដី បន្ទាប់ពីរថយន្ដធន់ធំមួយជួបគ្រោះថ្នាក់ចរាចរណ៍

យោងតាមគេហទំព័រ QQ កាលពីថ្ងៃទី15 ខែមិនា កន្លងទៅនេះ គ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់មួយបានកើតឡើងលើបណ្ដោលផ្លូវជាតិក្នុងទីក្រុង Guangxi ដែលធ្វើឲ្យរថយន្ដធន់ធំមួយគ្រឿងឆេះទៀតផង។ អ្វីដែលធ្វើឲ្យយើងភ្ញាក់ផ្អើលបំផុតនោះគឺ រថយន្ដធន់ធំមួយនោះមានផ្ទុកទៅដោយ iPhone រាប់ពាន់គ្រឿង ហើយបន្ទាប់ពីគ្រោះថ្នាក់នោះ បានធ្វើឲ្យ iPhone ធ្លាក់រាយប៉ាយពេញដីដូចសម្រាម។

គួរបញ្ជាក់ផងដែរថា ក្នុងចំណោម iPhone ទាំងអស់ដែលត្រូវបានខ្ទាតចេញពីរថយន្ដនោះ គឺមានមួយចំនួនជា iPhone X ខ្លះទៀតជា iPhone 7 និង iPhone 6 ផងដែរ។ ទោះជាយ៉ាងណា យើងមិនទាន់ដឹងពីតម្លៃនៃការខូតខាតនៅឡើយទេ ប៉ុន្ដែយោងតាមរូបភាពអាចឲ្យយើងសន្មត់បានថា ខាតមិនតិចឡើយ។ ចំពោះមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ យើងក៏នៅមិនទាន់ដឹងដូចគ្នា។

ជាសំណាងដែរ ដែលទីតាំងនៃគ្រោះថ្នាក់នោះ ត្រូវបានកើតឡើងក្នុងតំបន់វាលខ្សាច់ ដូចនេះគ្មាននរណាម្នាក់លួច iPhone ដែលរាយប៉ាយទាំងនោះឡើយ។ ចុចទីនេះសម្រាប់វីដេអូ

Fu

ប្រភព៖ sohao