បំណងជិះឆ័ត្រយោងលេងឲ្យសប្បាយ តែបែរក្លាយជាទុក្ខធ្លាក់ស្លាប់ទៅវិញ (មានវីដេអូ)

ថៃ៖ អ្នកទេសចរណ៍ម្នាក់បានស្លាប់នៅលើឆ្នេរសមុទ្រ Kata ក្នុងខេត្តភូកេត ប្រទេសថៃ បន្ទាប់ពីគាត់បានធ្លាក់ពីចុះលើអាកាស មកលើផ្ទៃសមុទ្រក្នុងរយៈកម្ពស់ប្រមាណជា ៣០ ម៉ែត្រ។ ជនរងគ្រោះរូបនេះមានឈ្មោះថា Roger John Hussey អាយុ៧០ឆ្នាំ។ ក្នុងថ្ងៃកើតហេតុ ជនរងគ្រោះនិងប្រពន្ធរបស់គាត់បានទៅកំសាន្តនៅឆ្នេរសមុទ្រ ហើយបុរសជនរង គ្រោះបានជិះឆ័ត្រយោងលេងលើផ្ទៃសមុទ្រ ហើយខណៈនោះប្រពន្ធរបស់គាត់បានថតវីដេអូនៃសកម្មភាពនេះទៀតផង។

ស្រាប់តែពេលដែលឆ័ត្រយោងបានហោះបានកម្ពស់ប្រមាណជា៣០ម៉ែត្រ ជនរងគ្រោះបានធ្លាក់ចុះមកក្រោមវិញ។ ភ្លាមនោះជនរងគ្រោះត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ តែគាត់បានស្លាប់បាត់ទៅហើយ ពេលដែលគាត់ទៅដល់មន្ទីរពេទ្យ។ ក្រោយកើតហេតុនេះ ក្រុមការងារដែលផ្តល់សេវាជិះឆ័ត្រយោងចំនួនពីរនាក់ត្រូវបានប៉ូលិសចាប់ខ្លួន។ សូមបញ្ជាក់ថា ជនរងគ្រោះខាងលើជាជនជាតិអូស្រ្តាលី ហើយប្រពន្ធរបស់គាត់មានឈ្មោះថា Budsabong Thongsangka មានដើមកំណើតជាជនជាតថៃ។ បច្ចុប្បន្នជនរងគ្រោះជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនធំជាច្រើន ដែលមានតម្លៃប្រមាណជា ២៥០ លានដុល្លារ៕

ភក្តី
ខ្មែរណូត
ប្រភព៖ dailymail

COMMENTS