ក្រុមហ៊ុនអាកាសចរណ៍ Vietjet ផ្តល់សំបុត្រយន្តហោះ​ឥតគិតថ្លៃសម្រាប់អ្នកដំណើរលើ​ផ្លូវ​ហោះហើរ​កូរ៉េ – សៀមរាប

(ទីក្រុង​ហូជីមិញ​ ថ្ងៃ​ទី ១១ ខែកក្កដា ឆ្នាំ ២០១៧) នៅថ្ងៃនេះក្រុមហ៊ុនអាកាសចរណ៍​ Vietjet បាន​ប្រកាសអំពីការតភ្ជាប់ជើងហោះហើរពីទីក្រុងសេអ៊ូល / ប៊ូសាន (កូរ៉េខាងត្បូង) ទៅកាន់ខេត្តសៀមរាប (ប្រទេសកម្ពុជា) ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បុគ្គល អ្នកទេសចរ និងអ្នកជំនួញក្នុងចំណោមតំបន់ល្បីៗ​។

ក្នុងឱកាសនេះដែរក្រុមហ៊ុន​អាកាសចរណ៍​ Vietjet នឹងរៀបចំធ្វើ​ការ​ប្រូម៉ូស្សិន​មាសរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១២ ១៣ និង ១៤ ខែកក្កដា ឆ្នាំ ២០១៧ ដែលផ្តល់ជូនសំបុត្រយន្តហោះចំនួន ២០០,០០០ សន្លឹក​ ដែល​មាន​តម្លៃ​ចាប់ពី USD 0 ទៅនៅ​ក្នុង​គេហទំព័រ www.vietjetair.com ។ ការផ្តល់​​ជូន​នេះ​ត្រូវ​បាន​អនុវត្ត​សម្រាប់​រាល់​ផ្លូវ​ហោះ​ហើរអន្ដរជាតិទាំងអស់ទៅកាន់ទីក្រុងសេអ៊ូល ប៊ូសាន (កូរ៉េខាងត្បូង) /ហុងកុង / កៅសៀង តៃណាន តៃចុង​ និង​តៃប៉ិ (តៃវ៉ាន់) / សិង្ហបុរី / បាងកក(ថៃ) /កូឡាឡាំពួរ (ម៉ាឡេស៊ី) /យ៉ាងហ្គូន (មីយ៉ាន់ម៉ា) /សៀមរាប (កម្ពុជា) និង​ធ្វើ​ដំណើរពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០១៧ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៧។

ផ្លូវហោះហើរ​ពី​ទីក្រុង​សេអ៊ូល – ទីក្រុង​សៀមរាបនឹង​ដំណើរការជារៀងរាល់ថ្ងៃដោយមានលក់សំបុត្រតម្លៃចាប់ពី  ១,៣១០,០០០ដុង (55 ដុល្លារ) ក្នុងមួយជើង។ ជើងហោះហើរនេះចាកចេញពីទីក្រុងសេអ៊ូលនៅម៉ោង ១១h០៥ (ម៉ោងក្នុងស្រុក) ដោយ​មាន​ការ​ប្តូរ​ជើង​ហោះ​ហើរ​នៅហាណូយ ហើយមកដល់ខេត្តសៀមរាបនៅម៉ោង ១៨h៤០ នាទី (ម៉ោងក្នុងស្រុក) ។ ជើងហោះហើរត្រលប់មកវិញគឺចាក​ចេញ​នៅសៀមរាបម៉ោង ១៩h៣០ (ម៉ោងក្នុងស្រុក) ប្តូរជើង​យន្តហោះ​នៅ​ហាណូយហើយចុះចតនៅសេអ៊ូល​ម៉ោង ៧h៥៥នាទី (ម៉ោងក្នុងស្រុក) ។

ទីក្រុង Busan – ជើងហោះហើយខេត្តសៀមរាបត្រូវបានធ្វើប្រតិបត្តិការជារៀងរាល់ថ្ងៃ មាន​តម្លៃ​សំបុត្រចាប់ពី ១,៦០០,០០០ វៀតណាមដុង (៧០ ដុល្លារអាមេរិក) សម្រាប់​ការ​ហោះហើរ​មួយ​ជើង។ ជើងហោះហើរពីទីក្រុង Busan ចេញដំណើរនៅម៉ោង ៨:៣៥ (ម៉ោងក្នុងស្រុក) ឆ្លង​កាត់​ទីក្រុង​ហាណូយ និងមកដល់ខេត្តសៀមរាបនៅម៉ោង 7 ព្រឹក (ម៉ោងក្នុងស្រុក)។

សំបុត្របញ្ចុះតម្លៃអាចកក់ទុកបានក្នុងរយៈពេល 9 ម៉ោងចាប់ពីម៉ោង 12:00 ដល់ម៉ោង 14:00 (GMT + 7) តាមរយៈវេបសាយ www.vietjetair.com (ក៏អាចប្រើបានជាមួយនឹងស្មាតហ្វូននៅ https://m.vietjetair.com) ឬតាមរយៈវេបសាយ www.facebook.com/vietjetvietnam (គ្រាន់​តែចុច​លើផ្ទាំង “Booking”) ។ ការទូទាត់​អាច​ត្រូវ​បាន​ធ្វើឡើង​យ៉ាងងាយ​ស្រួល​ជាមួយ​នឹង​ប័ណ្ណ​ឥណពន្ធ និងប័ណ្ណឥណទានរបស់ Visa MasterCard JCB KCP និង American Express និងកាត​អេធីអឹមដែលចេញដោយធនាគារវៀតណាមចំនួន 29 ដែល​បានចុះបញ្ជី​ជាមួយ​នឹង​សេវា​ធនាគារ​តាម​អ៊ីនធើណេត។

ជាមួយនឹងសេវាកម្មដែលមានគុណភាពខ្ពស់ សំបុត្រតម្លៃទាប និង​ប្រភេទ​នៃសំបុត្រ​ផ្សេងៗ​គ្នា​ក្រុមហ៊ុន Vietjet ផ្តល់​ជូន​អ្នក​ដំណើរ​នូវភាព​រីករាយ​ជាមួយ​ជើងហោះហើរ​ជាមួយ​ក្រុម​អាកាសយានិក​ដែលមានលក្ខណៈសម្បត្តិរួសរាយរាក់ទាក់ កៅអីមានលក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​អង្គុយ​ អាហារក្តៅៗ និងមានការ​បង្ហាញ​ពិសេស​ពីអ្នក​បម្រើការហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ និងការបញ្ចុះតម្លៃសំបុត្រយន្តហោះដ៏អស្ចារ្យតាមរយៈប្រូមូហ្សិន ” ម៉ោង 12 ថ្ងៃ​ត្រង់​ ហោះហើរជាមួយក្រុមហ៊ុនអាកាសចរណ៍ Vietjet”  ។

អំពីក្រុមហ៊ុនអាកាសចរណ៍ Vietjet

ក្រុមហ៊ុន​អាកាសចរណ៍​ Vietjet​ ជា​ក្រុមហ៊ុន​អាកាសចរណ៍​ដំបូង​គេ​បង្អស់​ក្នុង​ប្រទេស​វៀតណាម​ដែល​បាន​ប្រតិបត្តិការ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​ថ្មី​សន្លាង​ជាមួយ​នឹង​តម្លៃ​ថោក​សមរម្យ​ ព្រម​ទាំង​សេវាកម្ម​ដ៏​ល្អ​ដើម្បី​បំពេញ​តាម​តម្រូវ​ការ​របស់​អតិថិជន​។​ ក្រុមហ៊ុន​នេះ​មិន​មែន​ត្រឹម​តែ​ផ្ដល់​ជូន​សេវាកម្ម​ហោះ​ហើរ​តែ​មួយ​មុខ​សម្រាប់​អតិថិជន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​បាន​ប្រើ​ប្រាស់​បច្ចេក​វិជ្ជា​ពាណិជ្ជកម្ម​អេឡិច​ត្រូនិក​ចុង​ក្រោយ​បង្អស់​ដើម្បី​ផ្ដល់​ជូន​នូវ​ផលិតផល​ និង​សេវាកម្ម​ជា​ច្រើន​ដល់​អតិថិជន​ផង​ដែរ​។​ ក្រុមហ៊ុន​អាកាសចរណ៍​ Vietjet​ ជា​សមាជិក​នៃ​សមាគមន៍​ដឹក​ជញ្ជូន​ផ្លូវ​អាកាស​អន្តរជាតិ​ International Air Transport Association (IATA) ដែល​ទទួល​បាន​វិញ្ញាប័នបត្រ​បញ្ជាក់​ពី​ការ​ត្រួត​ពិនិត្យ​សុវត្ថិភាព​នៃ​ប្រតិបត្តិការ​ IATA Operational Safety Audit (IOSA)។ ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ក៏​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​នៃ​ Top 500 Brands ប្រចាំ​តំបន់​អាស៊ី​ក្នុង​ឆ្នាំ​ ២០១៦ ដោយ​ក្រុមហ៊ុន​ស្រាវ​ជ្រាវ​ទីផ្សារ​សកលលោក​ Nielsen និង​ទទួល​បាន​ពាន​រង្វាន់​ “Best Asian Low Cost Carrier” នៅ​ក្នុង​ការ​ប្រគល់​រង្វាន់​នៃ​កម្មវិធី​ TTG Travel Awards កាល​ពី​ឆ្នាំ​ ២០១៥ ដែល​ទទួល​បាន​ការ​បោះឆ្នោត​គាំទ្រ​ពី​សំណាក់​អតិថិជន​ ភ្នាក់ងារ​ទេសចរណ៍​ និង​ប្រតិបត្តិការ​ទេសចរណ៍​ទូទាំង​តំបន់​អាស៊ី​។​ ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ក្នុង​ក្រុមហ៊ុន​អាកាសចរណ៍​ទាំង​បី​ដែល​មាន​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទូទាំង​ពិភពលោក​ដោយ​ក្រុមហ៊ុន​វិភាគ​ផ្នែក​បណ្ដាញ​សង្គម​សកលលោក​ Socialbakers។

ថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ដែលមានយន្តហោះចំនួន ៤៥ ដែលរួមមានយន្តហោះម៉ូដែល A320s និង A321s ព្រមទាំងប្រតិបត្តិការហោះហើរចំនួន ៣៥០ ជើងក្នុងមួយថ្ងៃ។ ផ្លូវ​ហោះហើរ​ចំនួន ៦៣ ខ្សែក្នុងប្រទេសវៀតណាមត្រូវបានដាក់ឱ្យដំណើរការ និង​ការ​ហោះហើរ​ទៅ​កាន់​គោលដៅអន្តរជាតិដែលក្នុងនោះមានដូចជាប្រទេសថៃ ប្រទេសកូរ៉េខាងត្បូង ប្រទេសតៃវ៉ាន់ ប្រទេស​ម៉ាឡេស៊ិ ប្រទេសចិន និងប្រទេសមីយ៉ាន់ម៉ា។ មកដល់​សព្វ​ថ្ងៃ​នេះ​ក្រុមហ៊ុន​នេះ​បាន​ដឹក​ជញ្ជូនអ្នកដំណើរចំនួន ៣៥ លាននាក់។

ទៅថ្ងៃអនាគត ក្រុមហ៊ុនអាកាសចរណ៍នេះនឹងពង្រីកបណ្ដាញរបស់ខ្លួនទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិកបន្ថែមទៀត។ ដើម្បីសម្រេចគោលដៅនេះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បាន​ចុះ​ហត្ថលេខាជាមួយនឹងក្រុមហ៊ុនផលិតយន្តហោះឈានមុខគេបង្អស់ក្នុងពិភពលោកដើម្បីទិញយន្តហោះម៉ូដែលថ្មីៗ និងទំនើបបន្ថែមទៀត។

ទំនាក់ទំនងផ្សព្វផ្សាយ៖

Nguyen Thanh Tung

ទំនាក់ទំនងតាមលេខទូរសព្ទ៖ +84 93 2629 858

សារអេឡិចត្រូនិក៖ tungnguyenthanh@vietjetair.com

COMMENTS