តោះមកដឹងពីទិសដៅចេញដំណើររបស់ឡានក្រុង ឥតគិតថ្លៃរបស់ក្រុមហ៊ុនស្រាបៀរ GANZBERG នៅថ្ងៃទី ១២ មេសា

តាមការគ្រោងទុករបស់ក្រុមហ៊ុនស្រាបៀរ GANZBERG ក្នុងការចែកសំបុត្រឡានក្រុងឥតគិតថ្លៃដល់ប្រជាពលរដ្ឋខ្មែរនាឪកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ បងប្អូនប្រជាពលរដ្ឋច្រើនកុះករបានចាប់អារម្មណ៏យ៉ាងខ្លាំងទាក់ទងនឹងសកម្មភាពមនុស្សធម៌ ដោយធ្វើការចែកសំបុត្រឡានក្រុងដោយមិនគិតប្រាក់ ជាកត្តាជួយសម្រួលដល់ការចំណាយថ្លៃធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ពួកគាត។ ក្នុងនោះដែរ បងប្អូនប្រជាពលរដ្ឋជាច្រើនបានធ្វើការចោទសួរថា តើរថយន្តក្រុងទាំងនេះធ្វើដំណើរទៅកាន់ខេត្តណាខ្លះ ដើម្បីគាត់បានប្រាកដចិត្តថា គាត់នឹងទទួលបានសំបុត្រឡានក្រុងចំគោលដៅស្រុកកំណើតរបស់គាត់។

ថ្មីៗនេះដែរក្រុមការងាររបស់ UBER BUS ដែលជាកម្មវិធីចែកសំបុត្រឡានក្រុងដោយឥតគិតថ្លៃរបស់ក្រុមហ៊ុនស្រាបៀរ GANZBERG បានអោយដឹងថា ទិសដៅចេញដំណើររបស់ឡានក្រុងមនុស្សធម៌ពួកគាត់នឹងធ្វើដំណើរទៅកាន់៧ទិសដៅផ្សេងៗគ្នាដោយក្នុងនោះមាន៖

១. ខេត្តកំពង់ស្ពី និង ខេត្តព្រះសីហនុ ដោយធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ ៤

២. ខេត្តកំពង់ឆ្នាំង, ពោធិ៏សាត់, បាត់ដំបង ដោយធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ ៥

៣. ខេត្តកំពង់ធំ និង ខេត្តសៀមរាប ដោយឆ្លងកាត់ផ្លូវជាតិលេខ ៦

៤. ធ្វើដំណើរទៅកាន់ក្រុងប៉ោយប៉ែត និងខេត្តបន្ទាយមានជ័យ តាមផ្លូវជាតិលេខ ៥

៥. ខេត្តព្រះវិហារ និង ស្រុកស្រអែម ដោយឆ្លងកាត់តាមផ្លូវជាតិលេខ ៦ និង ៦២

៦. ធ្វើដំណើរទៅកាន់ស្រុកអន្លង់វែង ដោយឆ្លងកាត់តាមផ្លូវជាតិលេខ ៦ និង ៦៤

៧. ខេត្តកំពង់ចាម, ត្បូងឃ្មុំ, ស្រុកឆ្លូង, ក្រចេះ, និងខេត្តស្ទឹងត្រែង ដោយឆ្លងកាត់ផ្លូវជាតិលេខ ៧

គួរបញ្ជាក់ផងដែរថានេះជាលើកទី២ហើយដែលក្រុមហ៊ុនស្រាបៀរ GANZBERG ធ្វើការចែកសំបុត្រឡានក្រុងដោយឥតគិតថ្លៃ ដើម្បីជួយសម្រាលបន្ទុកចំណាយធ្វើដំណើរទៅកាន់ស្រុកកំណើត ដោយសំបុត្រនឹងធ្វើការចែកនៅថ្ងៃទី ១ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង ៨ព្រឹក រហូតអស់សំបុត្រ។ ហើយឡានក្រុង GANZBERG នឹងចេញដំណើរនៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០១៨ នេះដោយឡានក្រុងមនុស្សធម៌របស់ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងធ្វើដំណើរទៅកាន់ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ សៀមរាប ប៉ោយប៉ែត ព្រះវិហារ ស្រុកស្រអែម ស្រុកអន្លង់វែង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ស្រុកឆ្លូង ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ ព័ត៌មានបន្ថែមទំនាក់ទំនង៖ 078 340 507 / 087 5555 89 / 096 28 22226