ភ្លេចមុខងារ Dark Mode នៅ? Smart Invert របស់ iOS 11 ដូចគ្នាបេះបិត

ជាការពិតណាស់ រហូតមកដល់ពេលនេះមានអតិថិជនជាច្រើនរបស់ក្រុមហ៊ុន Apple បាននឹងកំពុងរងចាំការមកដល់នៃភាពងងឹតនៅលើ iPhone របស់ពួកគេ។ ប៉ុន្ដែក្រុមហ៊ុន Apple ហាក់ដូចជាធ្វើតេស្តសាកល្បងទៅលើមុខងារនេះប៉ុន្មានឆ្នាំមកហើយ រីឯអ្វីដែលហៅថា Dark Mode នោះយើងនៅតែមិនទាន់ទទួលបានលទ្ធផលនៅឡើយទេ។ ប្រហែលជាមុខងារនេះ ពុំល្អគ្រប់គ្រាន់សម្រាប់ដើរតួជាមុខងាររបស់ប្រព័ន្ធដំណើរការ iOS ក៏អាចថាបាន។ ដោយឡែក iOS គឺយើងសង្កេតឃើញមានមុខងារស្រាប់មួយដែលមានឈ្មោះថា Invert Color។ វាមានសមត្ថភាពក្នុងការផ្លាស់ប្ដូរពណ៌ ក៏ប៉ុន្ដែនេះមិនមែនជាអ្វីដែលក្រុមហ៊ុន Apple ចង់បាននោះទេ។

គួរបញ្ជាក់ផងដែរថា សម្រាប់ iOS 11 គឺមានភ្ជាប់មកជាមួយនឹងមុខងារ Smart Invert ហើយមុខងារនេះគឺផ្ដល់ឲ្យអ្នកប្រើប្រាស់នូវអ្វីដែលដូចគ្នាទៅនឹងមុខងារ Invert Color ដែរ ប៉ុន្ដែឆ្លាតជាង។ មិនតែប៉ុណ្ណោះ វាអាចដំណើរការ និងផ្លាស់ប្ដូរប្រព័ន្ធរបស់ iPhone តែម្ដង។ ប៉ុន្ដែនេះមិនមែនបានន័យថា វានឹងផ្លាស់ប្ដូរពីពណ៌ខ្មៅទៅជា សវិញទេ ពោលគឺដូចគ្នាទៅនឹងកម្មវិធី​ Clock វាមានពណ៌ខ្មៅស្រាប់ គឺនៅតែពណ៌ខ្មៅដដែល។

ដោយឡែក សម្រាប់មុខងារថ្មីនេះគឺស្ថិតក្រោមជំហានដំបូងនៃប្រព័ន្ធដំណើរការ iOS នៅឡើយទេ។ យ៉ាងណាមិញ ប្រសិនបើលោកអ្នកចង់សាកល្បងប្រើប្រាស់មុខងារ Smart Invert នេះអាចចូលទៅកាន់ Settings > General > Accessibility > Display Accommodations > Invert Colors > Smart Invert។

Fu

ខ្មែរណូត

ប្រភព៖ phonearena

COMMENTS