ភ័យបះសក់គ្រប់គ្នា នៅសុខស្រាប់បុរសជនជាតិឥណ្ឌាម្នាក់ស្ទុះទៅបើកទ្វាអាសន្នយន្ដហោះពេលកំពុងហោះហើរ

ប្រទេសឥណ្ឌា៖ បុុរសជនជាតិឥណ្ឌាមួយបានព្យាយាមប៉ុនប៉ុងបើកទ្វារអាសន្នពេលយន្ដហោះកំពុងតែហោះនៅលើលំហអាកាស ដើម្បីរៀបចុះចត។ បុរសសង្ស័យមានឈ្មោះ Aftab Ahmed អាយុ៣២ឆ្នាំ បានព្យាយាមទៅបើកទ្វារអាសន្នយន្ដហោះពេលយន្ដហោះកំពុងតែរៀបនឹងចុះចតនៅក្នុងអាកាសយានដ្ឋាន Birsa Munda Airport។ បន្ទាប់ពីការចុះចតបុរសខាងលើត្រូវបានប៉ូលីសធ្វើការឃាត់ខ្លួនរូបដើម្បីយកមកសួរនាំនិងធ្វើការសុើបអង្កេតលើរឿងនេះ។

យោងតាមក្រុមហ៊ុនអាកាសចរណ៍ Airasia បានអោយដឹងថា៖ មានអ្នកដំណើរមួយរូបដែលពិបាកនឹងគ្រប់គ្រងកំពុងតែធ្វើការហោះហើរនៅលើយន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ ដែលចេញពីទីក្រុង New Delhi ទៅកាន់ទីក្រុង Ranchi កាលពីថ្ងៃទី១០ កន្លងទៅ។ តាមសាក្សីនៅលើយន្ដហោះបានអោយដឹងថា៖ បុរសរូបនេះបានព្យាយាមរត់សំដៅទៅកាន់ទ្វារអាសន្នរបស់យន្ដហោះដើម្បីបើក មុនពេលយន្ដហោះចុះចតប៉ុន្មាននាទី។ ក្នុងហេតុការណ៍មិនបណ្ដាលអោយមានឧបទ្ទេវហេតុអ្វីឡើយ ប៉ុន្ដែរូបគេបានបង្កអោយអ្នកដំណើរនៅលើយន្ដហោះនិងអ្នកបំរើការនៅលើយន្ដហោះប៉ុន្មាននាក់រងរបួស។ ពេលនេះបុរសជនជាតិឥណ្ឌាត្រូវបានខាងសន្ដិសុខអាកាសយានដ្ឋានធ្វើការឃាត់ខ្លួននឹងសាកសួរបន្ថែម។

បុត្រ

ខ្មែរណូត

ប្រភព៖ Nextshark

COMMENTS