ចង់បានរបស់គេហួស! ប្អូនប្រុសគេលោតទឹកសម្លាប់ខ្លួនគេពិបាកចិត្តស្ទើរស្លាប់ ស្ត្រីរូបនេះមកធ្វើរឿងចឹងដាក់គ្រួសារគេទៀត

ចិន៖ វីដេអូមួយដែលបង្ហាញពីយុវជនម្នាក់បានលោតពីលើស្ពាន ដើម្បីសម្លាប់ខ្លួនត្រូវបានគេចែករំលែកពេញបណ្តាញសង្គម។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត ហ៊ូប៊េ ប្រទេសចិន។ យុវជនខាងលើមិនត្រូវបានគេបង្ហាញអត្តសញ្ញាណឡើយ តែគេដឹងថាគាត់មានអាយុត្រឹមតែ១៧ឆ្នាំ។ ក្នុងវីដេអូបានបង្ហាញថា ក្រោយពីយុវជនខាងលើបានលោតចុះពីលើស្ពានមានស្រ្តីម្នាក់បានដើរមករើសយកទូរស័ព្ទដែលយុវជនជាជនរងគ្រោះបានបន្សល់ទុកនៅលើស្ពាន។

ក្រោយវីដេអូនេះបានបែកធ្លាយពេញបណ្តាញសង្គម បងស្រីរបស់ជនរងគ្រោះបានឃើញ និងព្យាយាមហៅទូរស័ព្ទមកលេខរបស់ប្អួនប្រុសគាត់ ព្រោះគាត់ចង់សូមយកទូរស័ព្ទនេះទៅវិញ ដើម្បីមើកមើល និងស្វែករកមូលហេតុ ដែលជំរុញឲ្យប្អួនគាត់ធ្វើអត្តឃាតដូចនេះ។ យ៉ាងណាក្តី ស្រ្តីដែលរើសបានទូរស័ព្ទនោះមិនព្រមប្រគល់ទូរស័ព្ទនេះឲ្យបងស្រីជនរងគ្រោះឡើង ទោះបងស្រីជនរងគ្រោះបានសន្សាថានឹងឲ្យប្រាក់បន្ថែមយ៉ាងច្រើនក៏ដោយ។

ស្រ្តីដែលរើសបានទូរស័ព្ទបានប្រាប់ឲ្យថា នាងមិនហ៊ានប្រគល់ទូរស័ន្ទឲ្យម្ចាស់គេវិញ ព្រោះតែនាងក្លាចមានបញ្ហា។ ឥលូវនេះគេមិនអាចទាក់ទងទៅលេខទូរស័ព្ទជនរងគ្រោះបានឡើយ។ ខាងបងស្រីជនរងគ្រោះបានបង្ហោះសារជាច្រើនតាមបណ្តាញសង្គម ដើម្បីអង្វរស្រ្តីអ្នកដែលរើសបានទូរស័ព្ទឲ្យនាងប្រគល់ទូរស័ព្ទនោះមកវិញ តែមកទល់នឹងពេលនេះ បងស្រីជនរងគ្រោះនៅតែមិនទាន់ទទួលទូរស័ព្ទនោះឡើយ៕

 

ដោយ៖ ភក្តី

ប្រភព៖shanghaiist

 

COMMENTS