នាំគ្នាទិញក្រសាំងបុកសណ្តែកគួហូបជាមួយបាយ ហូបហើយពុលពេញហ្នឹង

កំពង់ស្ពឺ៖ កម្មការិនីចំនួន៨នាក់បានកើតមានអាការៈចុកពោះ រាគ ក្អួត ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យសង្គ្រោះភ្លាមៗ ក្រោយពេលកម្មការិនីទាំងនោះបានទិញក្រសាំងបុកសណ្តែកគួយកមកហូបជាមួយបាយ ហើយក៏បានពុលតែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅស្ថិតក្នុង​ភូមិ​ធ្លក ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

កម្មការិនី​ម្នាក់​ឈ្មោះ សុខ សៅ​រិ​ន អាយុ២៦ឆ្នាំ រស់នៅ​ភូមិ​ស្តៅ​សារ ឃុំ​ទ​ព័​មាន ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ បាន​និយាយថា គាត់​ធ្វើ​នៅក្នុង​រោងចក្រ​ផលិត​ស្បែកជើង​យីហោ​ជេ​រ៍​ផា​រេ​សិន ទីតាំងខាងលើថា បាននាំគ្នា​ទិញ​ការ​សាំង​បុក​ជាមួយ​សណ្តែក​គួ ហើយ​នាំគ្នា​ហូប​មុន​ចូលធ្វើការ​ស្រាបតែ​ពុល​ក្អួត​រាគ និង​ចុកពោះ ទើប​ខាង​រោង​បាន​យក​រថយន្ត​ដឹក​ពួកគាត់​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត។

ក្រោយពី​ក្រុម​គ្រួ​ពេទ្យ​បាន​ចាក់​ថ្នាំ និង​សា​រ៉ូម​បន្សាប់​ជាតិពុល ទើប​ជំងឺ​ធូរស្រាល​វិញ។ ចំណែក​ខាង​បងប្អូន​កម្មការិនី​ដែល​ត្រូវ​ហូបបាយ​ថ្ងៃ​ត្រងនោះ ខាង​រោងចក្រ​បាន​ឲ្យ​ក្រសាំង​បុក​ជាមួយ​សណ្តែក​គួ​ចោល​ទាំងអស់ ដើម្បី​កុំ​ឲ្យ​ពុល​ទៀត។ ចំណែក​ខាង​លោក​គ្រួរ​ពេទ្យ​បាន​បញ្ជាក់ថា ក្រុម​កម្មការិនី​ពិតជា​ពុល​ផ្លែ​ក្រសាំង​មែន ហើយ​គាត់​បាន​ចាក់​ថ្នាំបន្សាប​ឲ្យ​ពួកគាត់​រួចហើយ គ្រាន់តែ​ឲ្យ​គាត់​សម្រាក​មួយថ្ងៃ ចាំ​ឲ្យ​ពួកគាត់​ចូលធ្វើការ​វិញ៕

COMMENTS