ជំនាន់ក្រោយៗនៃស្មាតហ្វូនធន់កណ្ដាលរបស់ក្រុមហ៊ុន Samsung នឹងមានភ្ជាប់មកជាមួយនឹងមុខងារពិសេសមួយដែលជួយសម្រួលដល់អង្គផ្ទុកទិន្នន័យ

នាពេលថ្មីៗនេះ ក្រុមហ៊ុន Samsung បាននឹងកំពុងធ្វើការលើការការគ្រប់គ្រងនៃអង្គផ្ទុកទិន្នន័យរបស់ស្មាតហ្វូនធន់កណ្ដាលខ្លួន ដើម្បីឲ្យម៉ូដែលក្រោយៗមានភាពងាយស្រួលប្រើប្រាស់ជាងមុន និងសម្បូរមុខងារជាងមុន។ ដោយឡែក មុខងារថ្មីនេះត្រូវបានក្រុមហ៊ុនដាក់ឈ្មោះឲ្យថា ‘Storage Saving’ ដោយមុខងារនេះនឹងនាំមកនូវជម្រើសថ្មីៗ ដើម្បីជួយឲ្យអ្នកប្រើប្រាស់សន្សំអង្គផ្ទុកទិន្នន័យបានយ៉ាងច្រើន។

គួរបញ្ជាក់ផងដែរថា ‘Storage Saving’ គឺមានសមត្ថភាពស្រដៀងគ្នាទៅនឹង Google Photos ដែរ ដែលវាមានសមត្ថភាពក្នុងការលុបចោលនូវរូបភាព និងវីដេអូទាំងឡាយណាដែលបានបម្រុងទុកក្នុង Samsung Cloud រួចហើយ។ ប៉ុន្ដែសម្រាប់ Samsung Cloud គឺអាចនឹងមានកម្រឹតកំណត់មួយផងដែរ ពោលគឺមិនមែនមិនចេះពេញនោះទេ។

ស្របពេលជាមួយនឹងមុខងារថ្មីនេះត្រូវបានបង្ហាញ ក្រុមហ៊ុន Samsung សង្ឃឹមថានឹងបង្កើតមុខងារគ្រប់គ្រងលើអង្គផ្ទុកទិន្នន័យនេះឲ្យមានសភាពងាយស្រួលប្រើជាងមុន។ ដូចនេះសម្រាប់អតិថិជនណាដែលពុំមានលទ្ធភាពក្នុងការទិញស្មាតហ្វូនកំពូលៗយកទៅប្រើប្រាស់ រឺមានទំហំអង្គផ្ទុកទិន្នន័យតូចទៀតនោះ នឹងមិនបាច់មានក្ដីបារម្មណ៍ទៀតទេ។

គួររំលឹកឡើងវិញថា មុខងារ ‘Storage Saving’ គឺដំណើរការតែសម្រាប់ម៉ូដែលស្មាតហ្វូនធន់កណ្ដាលប៉ុណ្ណោះ។ សម្រាប់ម៉ូដែលកំពូលៗវិញ យើងនៅមិនទាន់ដឹងនៅឡើយទេថាក្រុមហ៊ុន Samsung នឹងដាក់ឲ្យដំណើរការដែរ រឺអត់។

Fu

ខ្មែរណូត

ប្រភព៖​ sammobile

COMMENTS