ក្រុមហ៊ុន Microsoft និយាយថា “លាហើយ Windows Phone”

ជាការពិតណាស់ Windows Phone 8.1 គឺជាជំនាន់ចុងក្រោយបំផុតនៃប្រព័ន្ធដំណើរការដែលមានឈ្មោះថា Window Phone។ ដោយឡែក ក្នុងថ្ងៃនេះតែម្ដងក្រុមហ៊ុន Microsoft បានប្រកាសថា ពួកគេនឹងបញ្ចប់ការអភិវឌ្ឍលើប្រព័ន្ធដំណើរការនេះទៀតហើយ ពោលគឺបិទចោលតែម្ដង។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Microsoft បានប្រកាសចេញដាក់ឲ្យប្រើប្រាស់នូវ Windows Phone 8.1 តាំងពីថ្ងៃទី11 ខែកក្កដា ឆ្នាំ2014 មកម្លេះ ដូចនេះប្រព័ន្ធដំណើរការនេះត្រូវបានប្រើប្រាស់ពីសំណាកអតិថិជនប្រមាណជា 3ឆ្នាំដែរ។ លើសពីនេះទៅទៀត Windows Phone 8.1 ត្រូវបានដាក់បញ្ចូលជាមួយនឹង Windows 10 Mobile ហើយ ប៉ុន្ដែប្រព័ន្ធដំណើរការនេះមិនទទួលបានការយកចិត្តទុកដាក់ពីក្រុមហ៊ុន Microsoft ទៀតទេ។

ដោយឡែក សម្រាប់លោកអ្នក ដែលនៅតែបន្ដការប្រើប្រាស់ Windows Phone 8.1 គួរតែសប្បាយចិត្តទៅ ព្រោះប្រព័ន្ធដំណើរការនេះនឹងឈរនៅជំហរបែបនេះជារៀងរហូតទៅ ពោលគឺមិនមានការផ្លាស់ប្ដូរអ្វីទៀតឡើយ។ ស្របពេលជាមួយគ្នានេះដែរ ម៉ូដែលមួយចំនួនត្រូវបានជ្រើសរើសឲ្យតំឡើងយក Windows 10 Mobile ដែលនេះអាចជារឿងមួយដ៏ល្អ ព្រោះប្រព័ន្ធដំណើរការមួយនេះនៅទទួលបានការអភិវឌ្ឍនៅឡើយទេ។

Fu

ខ្មែរណូត

ប្រភព៖ business insider

COMMENTS