ដល់ក! គ្រាន់តែស្បែកជើង Yeezy ដែល Justin Bieber ពាក់ហើយ ដាក់លក់បានតម្លៃជាង ៦ពាន់ដុល្លា

ជាការពិតណាស់ គ្រប់ហ្វេនទាំងអស់តែងតែចង់បានរបស់ប្រើប្រាស់ ឬហត្ថលេខាពីតារាដែលខ្លួនស្រលាញ់គាំទ្រ មកទុកជាអនុស្សាវរីយ៍។ កាលពីពេលថ្មីនេះ តារាចម្រៀងល្បី Justin Bieber  បានធ្វើឲ្យហ្វេនរបស់ខ្លួនរីករាយដោយសារតែ​តារារូបនេះបានគប់ស្បែកជើងម៉ាក YEEZY ពណ៌ស របស់គេទៅឲ្យហ្វេន ក្នុងពេលប្រគុំតន្ត្រីសម្រាប់ពិធីបុណ្យ ​wireless រដ្ឋ Frankfurt ប្រទេសអាល្លឺម៉ង់។

ហើយពេលនេះ ស្បែកជើងរបស់គេ ត្រូវបានហ្វេនម្នាក់ដែលចាប់បាននោះយកទៅដាក់លក់លើអ៊ីនធើណេតដែលមានតម្លៃដល់ទៅ ៥ពាន់ផោន ស្មើរនឹង ៦៥០៩ ដុល្លាសហរដ្ឋអាមេរិក។ អ្នកលក់ម្នាក់នេះថែមទាំងបានបញ្ជាក់ទៀតថា នេះគឺជា ORIGINAL YEEZY ហើយគេនឹងយកលុយដែលបានពីការលក់នេះមួួយភាគទៅធ្វើការបរិច្ចាគផងដែរ៕

 

 

ប្រភព៖ metro 

 

COMMENTS