ថ្ងៃទី23 ខែសីហា អាចជាកាលបរិច្ឆេតនៃការប្រកាសចេញលក់កំពូលស្មាតហ្វូន Galaxy Note 8

បើយោងតាមសារពត៌មានថ្មីដែលបានចុះកាលពីម្សិលមិញនេះ បានលើកឡើងថា ក្រុមហ៊ុន Samsung នឹងដាក់បង្ហាញនូវកំពូលស្មាតហ្វូន Galaxy Note 8 ខ្លួនជាសាធារណៈក្នុងពេលដ៏ខ្លីខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា ថ្ងៃទី23 ខែសីហា គឺអាចជាកាលបរិច្ឆេតនៃការដាក់បង្ហាញជាសាធារណៈនូវកំពូលស្មាតហ្វូន Galaxy Note 8 ដែលនឹងធ្វើឡើងក្នុងមហាព្រឹត្តិការណ៍ Galaxy Unpacked ក្នុងទីក្រុង New York។ ស្របពេលជាមួយគ្នានេះដែរ ពត៌មាននេះគឺអាចនឹងក្លាយជាការពិត ព្រោះកាលពីមួយរយៈមុន យើងទទួលបានពាក្យចចាមអារាមជាច្រើនដែលបានលើកឡើងថា Note 8 នឹងបង្ហាញមុខសម្រាប់អតិថិជនទាំងអស់នាកំឡុងខែសីហា ហើយនឹងប្រកាសចេញលក់ជាសាធារណៈនាកំឡុងខែកញ្ញា។ ដូចនេះ យើងអាចទន្ទឹងរងចាំមើលទាំងអស់គ្នា។

យើងសូមធ្វើការបញ្ជាក់សារឡើងវិញថា កំពូលស្មាតហ្វូនត្រកូល Note គឺជាបងប្រុសនៃត្រកូល S ដែលមានសមត្ថភាពខ្លាំងអស្ចារ្យ។ លើសពីនេះទៅទៀត Note 8 នឹងមានទំហំធំជាង S8 ហើយភ្ជាប់មកជាមួយនឹង S Pen ដូចសព្វដងដែរ។ អ្វីដែលអស្ចារ្យបំផុតនោះគឺផ្នែកខាងក្រោយនៃ Note 8 អាចនឹងបំពាក់ដោយកាមេរ៉ភ្លោះទៀតផង។ ទាក់ទងទៅនឹងតម្លៃ Note 8 ត្រូវបានគេជឿថាអាចនឹងស្មើរនឹង $900។ អាចនិយាយបានថា នេះគឹជាតម្លៃមួយថ្លៃគួរសមដែរ ប៉ុន្ដែបើធៀបទៅនឹងក្រុមហ៊ុន Apple វិញ វាមិនសូវជាថ្លៃប៉ុន្មានទេ។

Fu

ខ្មែរណូត

ប្រភព៖ phonearena

COMMENTS