អ្នកជួញដូរគ្រឿងញៀននៅម្តុំហ្នឹងចាប់មិនចេះអស់សោះ!

ភ្នំពេញ៖ សមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមផ្លូវធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ជាមួយថ្នាំញៀនចំនួន២៧កញ្ចប់ ដែលការឃាត់ខ្លួននេះធ្វើឡើងនៅចំណុចផ្លូវលំឃ្យូប៊ី ស្ថិតក្នុងភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

នាយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវបានអោយដឹងថា មុនកើតហេតុ កម្លាំងល្បាតបានចុះល្បាតនៅម្តុំចំណុចកើតហេតុ ស្រាប់តែប្រទះឃើញមនុស្សប្រុសស្រី២នាក់ឈរនៅកន្លែងកើតហេតុគ្រាន់តែឃើញក្រុមល្បាតទៅដល់ភ្លាមនាំគ្នារត់គេច ដោយមានការសង្ស័យ សមត្ថកិច្ចបាននាំគ្នាជិះម៉ូតូដេញឃាត់ខ្លួន និងឆែកឆេរឃើញមានគ្រឿងញៀនចំនួន២៧កញ្ចប់លាក់ទុកក្នុងហោប៉ៅហើយសមត្ថកិច្ចនាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវដើម្បីធ្វើការសាកសួរតែម្តង។ ជនសង្ស័យទាំង២នាក់មានឈ្មោះ វី សៅ ភេទស្រី អាយុ២៧ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ និងឈ្មោះ​ ថូង សំណាង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២បានសារភាពថាពួកគេជាអ្នកលក់ថ្នាំញៀនពិតប្រាកដមែន។ បច្ចុប្បន្នសមត្ថកិច្ចបានធ្វើការឃុំខ្លួនបណ្តោះអាសន្នដើម្បីកសាងសំនុំរឿងចាត់ការតាមផ្លូវច្បាប់៕

 

COMMENTS