១៨ឆ្នាំដូចគ្នាចាប់ដៃគ្នាធ្វើចោរឆក់ ចុងក្រោយដេកគុក

ភ្នំពេញ៖ ជនសង្ស័យ២នាក់ដែលជាមុខសញ្ញាឆក់កាបូបយ៉ាងសកម្មត្រូវបានប៉ូលិសប្របួចបានម្នាក់ និងម៉ូតូមួយគ្រឿង ចំណែកជនសង្ស័យម្នាក់ទៀតត្រូវបានកម្លាំងអាវុធហត្ថខណ្ឌដែលកំពុងការពារក្បួនប្រតិភូ តាមគោលដៅ ដងផ្លូវ ខណៈពេលដែលជនសង្ស័យទាំង២នាក់បានធ្វើសកម្មភាពឆក់កាបូបពីនារីរងគ្រោះ២នាក់បានសម្រេចបណ្តាលអោយដួលត្រូវបានប្រជាពលរដ្ឋស្រែកអោយជួយ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃទី១២ខែកក្កដាឆ្នាំ២០១៧ តាមផ្លូវសហព័ន្ធរុស្សី រហូតដល់មុខសលារៀនពោធិចិនតុង ទើបកម្លាំងប្រដេញ ជិះបំបុក ផ្តួល ព័នឭទ្ធចាប់បានភ្លាមៗតែម្តង។

ជនសង្ស័យម្នាក់ដែលត្រូវបានប៉ូលិសចាប់ខ្លួនបាន ឈ្មោះ អៀ មករា ហៅយ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ជាអ្នកបើកបរម៉ូតូ ម៉ាកសេ១១០ សេរី២០១២ ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BM-8761 ជាមធ្យបាយធ្វើសកម្មភាពឆក់តាមដងផ្លូវ សាធារណៈ ។ ចំណែកបក្ខពួកម្នាក់ទៀតដែលត្រូវបានកម្លាំងអាវុធហត្ថខណ្ឌពោធិសែនជ័យ ចាប់ខ្លួនបាន មានឈ្មោះ ប៉ាក់ ម៉ាហាន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ជនរងគ្រោះ មានឈ្មោះ សុន យ៉ា ភេទស្រី អាយុ៣២ឆ្នាំ មុខរបរកាត់ដេរនៅផ្ទះ រួមដំណើរជាមួយប្អូនស្រីម្នាក់ទៀត ឈ្មោះ ស្រី វី អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ ។ ជនរងគ្រោះទាំង២នាក់មានទីលំនៅ ភូមិច្រេស សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ ជិះម៉ូតូមួយគ្រឿង ម៉ាកធូដេ ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 1DE-2390 ។

តាមសម្តីស្ត្រីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ គាត់ទាំង២នាក់ជិះម៉ូតូឌុបគ្នាចេញពីផ្ទះឆ្ពោះ ទៅផ្សារពោធិចិនតុង ជិះតាមផ្លូវខាងលើ ដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យទាំង២នាក់ ជិះម៉ូតូ សេ១១០ សេរី២០១២ ប៊ិច មកដល់ទន្ទឹមហើយធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីស្មា បានសម្រេចហើយ ព្យាយាមបើកម៉ូតូរត់ គេចតាមផ្លូវសហព័ន្ធរុស្សី ឆ្ពោះទៅកើត ស្រែកចោរៗផ្អើល កម្លាំងប៉ូលីស អាវុធហត្ថ ជាច្រើននាក់កំពុងការពារក្បួនប្រតិភូតាមដងផ្លូវស្រាប់ ដេញចាប់បានភ្លាមៗ ។

ក្រោយឃាត់ខ្លួនបានជនសង្ស័យម្នាក់នាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍កាកាប រីឯជនសង្ស័យម្នាក់ទៀតក្រោយពីអាវុធហត្ថឃាត់ខ្លួនបាននាំទៅសាកសួរនៅទីបញ្ជាការអាវុធហត្ថខណ្ឌពោធិសែនជ័យដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។

បក្សីចាំក្រុង
ខ្មែរណូត

COMMENTS