នោះ! ខ្វះតែប៉ុន្មានខែទៀត iPhone 8 នឹងត្រូវប្រកាសចេញលក់ហើយ ប៉ុន្ដែបែរជាមានបញ្ហាជាមួយនឹង Software ទៅវិញ

យោងតាមសារពត៌មានមួយដែលទទួលបានពី​ Fast Company បានបង្ហាញថា ក្រុមហ៊ុន Apple បាននឹងកំពុងទទួលរងនូវភាពភ័យខ្លាចមួយដែលនឹងកំពុងឆ្ពោះទៅរក iPhone 8 ស្របពេលជាមួយនឹងកាលបរិច្ឆេតនៃការប្រកាសចេញលក់នៃម៉ូដែលនេះកាន់តែខិតចូលមកជិតមែនទែន។ ដោយឡែក ក្រុមហ៊ុនវិស្វករដែលកំពុងធ្វើការក្នុងក្រុមហ៊ុន បាននឹងកំពុងព្យាយាមដោះស្រាយនូវបញ្ហានេះ ដោយរកឃើញថា iPhone 8 មានចំណុចអសកម្មលើ software បន្ដិចបន្ទួច។ ប៉ុន្ដែ ទោះជាយ៉ាងណា ក្រុមវិស្វករទាំងនោះត្រូវបានប្រាកដថា បញ្ហានេះនឹងមិនផ្ដល់ផលប៉ះពាល់អ្វីឡើយ។

គួរបញ្ជាក់ផងដែរថា ប្រសិនបើក្រុមវិស្វកររបស់ក្រុមហ៊ុន Apple ពុំអាចដោះស្រាយបញ្ហា software នេះឲ្យបានទាន់ពេលវេលាទេ នោះក្រុមហ៊ុន Apple នឹងត្រូវបង្ខំចិត្តផលិត iPhone 8 នេះទាំងបញ្ហាតែម្ដង ប៉ុន្ដែមុខងារមួយចំនួននឹងត្រូវបានបិទ ហើយនឹងបើកដំណើរការវិញនៅពេលក្រោយ បន្ទាប់ពីបញ្ហាត្រូវបានដោះស្រាយដោយការ update sofeware។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ក្រុមវិស្វកររបស់ក្រុមហ៊ុន Apple គឺកំពុងជួបឧបសគ្គជាមួយនឹងមុខងារ wireless charging ថែមទៀត ព្រោះ iPhone 8 ត្រូវបានគេជឿថានឹងក្លាយទៅជា iPhone ទីមួយដែលមានភ្ជាប់មកជាមួយនឹងមុខងារ wireless charging។ ដោយឡែក ឧបសគ្គទាំងនោះគឺទាក់ទងទៅនឹងការផ្គត់ផ្គង់សមាសភាគ។ សម្រាប់ hardware វិញគឺមិនមានបញ្ហាអ្វីឡើយ ពោលគឺមានតែ sofeware ប៉ុណ្ណោះដែលមានបញ្ហា។ មិនតែប៉ុណ្ណោះ ប្រសិនបើការផ្គត់ផ្គង់នៅតែមានបញ្ហាទៀត នោះ iPhone 8 នឹងត្រូវបានផលិតឡើងដោយមានភ្ជាប់មកជាមួយនឹងមុខងារ wireless charging ប៉ុន្ដែមិនដំណើរការឡើយ។ អាចនិយាយបានថា បញ្ហានេះគឺដូចគ្នាទៅនឹង iPhone 7 Plus ដែរ ពោលគឺទាក់ទងទៅនឹងមុខងារ Portrait mode។ ដំបូងឡើយមុខងារនេះគឺមិនមានទេ រហូតដល់ក្រុមហ៊ុនសម្រេចដាក់ឲ្យតំឡើង software ថ្មីទើបមានមុខងារនេះប្រើ។

ដោយឡែក wireless charge គឺមិនមែនជាបណ្ហាតែមួយទេសម្រាប់ iPhone 8។ សម្រាប់ពេលនេះ ក្រុមហ៊ុន Apple កំពុងប្រឈមមុខទៅនឹងបញ្ហាជាមួយនឹង 3D sensor ដែលប្រើប្រាស់ដើម្បីដំណើរការមុខងារ Facial recognition ទៀតផង។ ដូចនេះ តើក្រុមហ៊ុន Apple នឹងធ្វើយ៉ាងណាចំពោះបញ្ហាទាំងអស់នេះ? យ៉ាងណាមិញ យើងចាំមើលទាំងអស់គ្នាថាតើ iPhone 8 នឹងអាចលេចមុខលើទីផ្សារទាន់ពេលវេលា រឺអត់។

Fu

ខ្មែរណូត

ប្រភព៖ iphonehacks

COMMENTS