ទោះបីជាពិការជើងទាំងសងខាង ក៏នៅតែតស៊ូខំសិក្សារហូតប្រលងជាប់ចូលសាកលវិទ្យាល័យល្បី និងចូលរៀនដោយឥតគិតថ្លៃ

ចិន៖ កាលពីថ្ងៃទី ២៧ ខែមិថុនាកន្លងទៅនេះ សារព័ត៍មាន People’s Daily Chinese  បានឲ្យដឹងថា ស្ថាប័នអប់រំល្បីមួយក្នុងចំនោម ១០ ក្នុងប្រទេសចិន បានអនុញ្ញាតឲ្យ Wei Xiang វ័យ ១៩ឆ្នាំ មកពីខេត្ត Gansu  ប្រទេសចិន ចូលសិក្សាដោយឥតបង់ថ្លៃ  បន្ទាប់ពីគេធ្វើតេស្ត និងទទួលបានកម្រិតពិន្ទុ ៦៤៨ ជាពិន្ទុខ្ពស់បំផុត។ បើយោងតាមប្រភពបានឲ្យដឹងទៀតថា Wei គឺរស់នៅជាមួយនឹងម្ដាយរបស់គេជាច្រើនឆ្នាំ បន្ទាប់ពីឪពុកគេបាត់បង់ជីវិតនាឆ្នាំ​ ២០០៥ ។

ស្របពេលដែលគេទទួលបានការឈឺចាប់ពីការបាត់បង់សាច់ដុំជើងទាំងសងខាង ព្រមទាំងមិនអាចគ្រប់គ្រងការបន្ទោរបង់បានពីកំនើត Wei ត្រូវការចំនាយជាច្រើន។ ក្នុងឆ្នាំ ២០០៨ ម្ដាយគេក៏បានយកគេទៅមន្ទីរពេទ្យដែរ តែហាក់ដូចជាគ្មានលទ្ធផល។ ទោះជាយ៉ាងណា Wei ពិតជាខិតខំប្រឹងរៀនយ៉ាងខ្លាំង  រហូតទទួលបានពិន្ទុខ្ពស់ជាងគេ និងជាប់ចូលសាកលវិទ្យាល័យល្បីមួយក្នុងប្រទេសចិន។ បន្ទាប់ពីបានដឹងពីជីវិតដ៏លំបាករបស់ Wei​  Liu Jie ដែលជាសាកលវិទ្យាធិការ បាននិយាយសម្ដីគួរឲ្យរីករាយមួយថា៖​ គាត់មិនអាចឲ្យសិស្សពូកែម្នាក់ បោះបង់ការសិក្សាដោយសារតែបញ្ហាលុយកាក់នោះទេ។ គាត់ថែមទាំងបានបន្តទៀតថា សាលានឹងរ៉ាប់រងនូវថ្លៃចំនាយទាំងអស់សម្រាប់ក្មេងម្នាក់នេះ។ ដំនឹងមួយនេះ​បានធ្វើឲ្យម្ដាយរបស់ Wei Xiang រំភើប និងទទួលបានការចូលរួមត្រេកអរពីសំនាក់មនុស្សជាច្រើនទៀតផង៕

ប្រភព៖ kapook

 

COMMENTS