ក្រុមហ៊ុន Apple មានបំណងចង់សាងសង់ហាងដ៏ធំមួយដែលមិនធ្លាប់មានពីមុនមក នៅក្នុងប្រទេសឥណ្ឌា

បន្ទាប់ពីសម្រេចការផលិត iPhone SE ក្នុងរោងចក្រ Wistron មក ក្រុមហ៊ុន Apple មានបំណងចង់សាងសង់ហាងលក់រាយប្រចាំប្រទេសឥណ្ឌាដ៏ធំមួយ ដែលអាចនិយាយបានថា ធំជាងគេលើពិភពលោកទៀតផង។ ដោយឡែក នៅពេលហាងនោះត្រូវបានសាងសង់បញ្ចប់ វានឹងមានទំហំរហូតដល់ទៅ 7 ទៅ 10ដងធំជាងហាងរបស់ក្រុមហ៊ុន Samsung និងគ្របដណ្ដប់លើទំហំ 10,000 និង 15,000ហ្វីតការ៉េ។

គួរបញ្ជាក់ផងដែរថា យោងតាមទំហំប៉ុណ្ណេះ ហាងថ្មីដែលមានទីតាំងស្ថិតនៅក្នុងប្រទេសឥណ្ឌានោះ នឹងក្លាយជាហាងដែលមានទំហំធំជាងគេលើពិភពលោក។ បើប្រៀបធៀបទៅនឹងទំហំហាងធម្មតាៗផ្សេងទៀតរបស់ក្រុមហ៊ុន Apple ទាំងអស់គឺមានទំហំត្រឹមតែ 8,500ហ្វីតការ៉េប៉ុណ្ណោះ។ ទោះជាយ៉ាងណា ហាងថ្មីនេះនឹងមិនអាចដំណើរការបានមុនឆ្នាំ2020 នោះទេ ព្រោះក្រុមហ៊ុន Apple នៅមិនទាន់ទទួលបានការអនុញ្ញាតពីសំណាករាជរដ្ឋភិបាលប្រទេសឥណ្ឌានៅឡើយ។ ដូចនេះ វាអាចនឹងត្រូវការពេលយូរទៀត។ ស្របពេលជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Apple បានលើកឡើងថា៖ ក្រុមហ៊ុន Apple ចង់សាងសង់ហាងរហូតដល់ទៅពីរឯណោះ ដោយមួយគឺស្ថិតនៅក្នុងរដ្ឋធានី New Delhi និងមួយទៀតគឺស្ថិតនៅក្នុងទីក្រុង Mumbai។ ហើយអ្វីដែលយើងចង់បាន គឺធ្វើយ៉ាងឲ្យការរចនាហាងថ្មីទាំងពីរនោះមានសភាពអស្ចារ្យ និងមានទីតាំងល្អបំផុត។ ទោះជាយ៉ាងណា យើងបានត្រៀមទីតាំងដែលមានទំហំ 10,000-15,000ហ្វីតការ៉េជាស្រេច។

ដូចនេះ យើងនឹងរងចាំមើលទាំងអស់គ្នាថា ហាងថ្មីដល់ទៅពីរ ដែលក្រុមហ៊ុន Apple ហ៊ាននិយាយថាធំជាងគេលើពិភពលោកនោះ នឹងមានរូបរាងយ៉ាងដូចម្ដេច ហើយក្នុងនោះនឹងមានអ្វីខ្លះ។ ទោះជាយ៉ាងណា គម្រោងសាងសង់នេះអាចនឹងចាប់ផ្ដើមធ្វើឡើងនាចំន្លោះឆ្នាំ2021-2022។

Fu

ខ្មែរណូត

ប្រភព៖ idownloadblog

COMMENTS