និស្សិតមួយក្រុម នឹងស្ម័គ្រចិត្តទៅរស់នៅលើស្ថានីយ៍អវកាសរយៈពេល 6ខែដើម្បីធ្វើតេស្តសាកល្បងលើផលប៉ះពាល់ផ្លូវចិត្ត

ផ្នែកមួយនៃបេសកកម្មក្នុងការបញ្ជូនមនុស្សទៅកាន់អវកាស មនុស្សជាតិតម្រូវឲ្យឆ្លើយនូវសំណួរជាច្រើន ហើយមួយក្នុងចំណោមសំណួរសំខាន់ៗផ្សេងទៀតនោះគឺ តើមនុស្សអាចទ្រាំទ្រទៅនឹងផលប៉ះពាល់ផ្លូវចិត្តបានដល់កម្រឹតណា ប្រសិនបើពួកគេត្រូវបែកចេញពីសាច់ញាតិ រួចទៅរស់នៅលើអវកាសតែម្នាក់ឯង។ ដូចនេះ ដើម្បីផ្ដល់ជាចម្លើយ និស្សិត 4នាក់នៃសាកលវិទ្យាមួយបានស្ម័គ្រចិត្តទៅរស់នៅលើស្ថានីយ៍អវកាសដោយខ្លួនឯងក្នុងរយៈពេលរហូតដល់ទៅ 200ថ្ងៃ ដែលស្ថានីយ៍នោះគឺមានទីតាំងស្ថិតនៅជាយក្រុង Beijing។

គួរបញ្ជាក់ផងដែរថា និស្សិតទាំង 4នាក់នោះគឺបាននឹងកំពុងសិក្សារនៅឯសាកលវិទ្យាល័យ Beijing ផ្នែកអវកាស និងអវកាសយានិក។ ហើយសម្រាប់ពេលនេះពួកគេបាននឹងកំពុងស្ថិតនៅតំបន់ Lunar Palace-1 ដែលជាកន្លែងពួកគេត្រូវស្នាក់នៅរហូតដល់ទៅរយៈពេល 200ថ្ងៃក្នុងដំណើរការធ្វើតេស្តសាកល្បងនេះ។ ដោយឡែក ប្រព័ន្ធនេះត្រូវបានរចនាឡើងដោយអាចផ្គត់ផ្គង់នូវរាល់អ្វីគ្រប់យ៉ាងដែលពួកគេត្រូវការ។ មិនតែប៉ុណ្ណោះ រាល់អ្វីៗដែលពួកគេប្រើហើយនឹងត្រូវបានកែច្នៃឡើងវិញ ពោលគឺការប្រើប្រាស់រុក្ខជាតិដើម្បីផលិតអ៊ុកស៊ីសែន និងពន្លឺដ៏ពិសេសមួយជំនួសឲ្យពន្លឺព្រះអាទិត្យ។ យ៉ាងណាមិញ ពួកគេនឹងមិនអាចស្គាល់នូវអ្វីដែលហៅថាព្រះអាទិត្យឡើយ ក្នុងរយៈពេលរហូតដល់ទៅ 200ថ្ងៃ។

អ្វីដែលសំខាន់បំផុតនោះគឺ គម្រោងនេះនឹងអាចធ្វើឲ្យអ្នកវិទ្យាសាស្ត្រធ្វើការវាយតម្លៃបានទៅលើផលប៉ះពាល់នៃការចំណាយពេលវេលាដ៏យូរទៅលើបរិយាកាសបែបនេះ។ ស្របពេលជាមួយគ្នានេះដែរ ការសាកល្បងនេះអាចនឹងមិនមែនជាបន្ទុកធ្ងន់នោះទេ ពោលគឺវាមានរយៈពេលត្រឹមតែ 200ថ្ងៃប៉ុណ្ណោះ។ ប៉ុន្ដែប្រសិនបើគម្រោងនេះត្រូវបានអនុវត្តពិត នោះយើងនឹងត្រូវបានពេលវេលាយូរដល់រាប់ឆ្នាំ ដែលជាហេតុអាចបង្កនូវបញ្ហានានាបាន។ ទាក់ទងទៅនឹងការធ្វើតេស្តសាកល្បងនេះ អ្នកស្រាវជ្រាវជាច្រើនបានបង្កើតនូវតារាងនៃការងារប្រចាំថ្ងៃសម្រាប់និស្សិតទាំងនោះ ដើម្បីជួយឲ្យពួកគេប្រឆាំងទៅនឹងជំងឺធ្លាក់ទឹកចិត្ត ហើយពួកគេសង្ឃឹមថា ការធ្វើតេស្តសាកល្បងនេះនឹងទទួលបានជោគជ័យ។

Fu

ខ្មែរណូត

ប្រភព៖ slashgear

COMMENTS