ឪពុកម្តាយរវល់ទៅចំការ ទុកកូនអោយនៅជាមួយជីដូនជរា ស្រាប់តែកូនទៅលេងជិតរណ្តៅគេជីកយកអាចម៍ដីរអិលជើងធ្លាក់ស្លាប់

ឧត្តរមានជ័យ៖ ក្មេងប្រុសអាយុ៧ឆ្នាំម្នាក់ត្រូវស្លាប់បាត់បង់ជីវិតដោយសារធ្លាក់ចូលក្នុងរណ្តៅដីដែលគេជីកយកអាចម៍ដីមួយកន្លែង កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិជប់គគីរខាងលិច ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តបន្ទាយមានជ័យ។

ប្រភពពត៌មានពីឪពុកម្តាយក្មេងប្រុសរងគ្រោះបានអោយដឹងថា មុនកើតហេតុពួកគាត់បាននាំគ្នាចេញទៅចំការដោយទុកក្មេងប្រុសរងគ្រោះអោយនៅជាមួយនឹងជីដូនចាស់ជរា ស្រាប់តែកូនទៅលេងនៅកន្លែងគេជីករណ្តៅយកអាចម៍ដីរអិលជើងធ្លាក់ចូលក្នុងរណ្តៅតែម្តង។​ ក្នុងករណីនេះដែរក្រុមអជ្ញាធរថៃបានប្រញាប់ជួយសង្គ្រោះក្មេងប្រុសរងគ្រោះដែរ តែគួរអោយសោកស្តាយមិនអាចសង្គ្រោះជីវិតបាន។

សាកសពក្មេងប្រុសរងគ្រោះត្រូវបានឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណីនៅលំនៅដ្ឋាន៕

 

COMMENTS