ពោះម៉ាយសំបូរស្នេហ៍! នាំស្រីងក្មេងមកអោបថើបបបោសអង្អែលក្នុងបន្ទប់ជួល ត្រូវសង្សារតាមទាន់ហើយត្រូវក្មេងស្រីរងគ្រោះចោទប្រកាន់ថាចាប់រំលោភទៀត

ភ្នំពេញ៖ បុរសពោះម៉ាយម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីបានលួងលោមក្មេងស្រីអាយុ១៧ឆ្នាំម្នាក់មកបបោសអង្អែលនៅក្នុងបន្ទប់ជាមួយម៉ោងត្រូវសង្សារខាងប្រុសតាមទាន់បែកធ្លាយរឿងទើបក្មេងស្រីរងគ្រោះមកដាក់ពាក្យបណ្តឹងអោយសមត្ថកិច្ចចាប់ខ្លួនបុរសពោះម៉ាយរូបនោះតែម្តង។​ ហេតុការណ៍នេះកើតឡើងកាលបីវេលាម៉ោង៤រសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលលេខ៦៤ ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ មុនកើតហេតុនារីជាសង្សារបានចេញទៅធ្វើការបាត់ ជនសង្ស័យខាងលើបានហៅជនរងគ្រោះមកលេងបន្ទប់របស់ខ្លួន ប្រលែងបបោសអង្អែលគ្នាជាងមួយម៉ោងមិនទាន់បានសម្រេចតណ្ហាផងស្រាប់តែនារីជាសង្សារមកពីធ្វើការវិញគោះទ្វារបន្ទប់ ទើបប្រញ៉ាប់រូតរះស្លៀកខោអាវ ហើយជនសង្ស័យបានអោយជនរងគ្រោះចូលទៅពួនក្នុងបន្ទប់ទឹក ហើយបានប្រើល្បិចធ្វើជាប្រើនារីជាសង្សារទៅរកទិញអីដើម្បីមានឪកាសអោយជនរងគ្រោះចេញពីបន្ទប់ ហើយគាប់ជួនបងស្រីរបស់ជនរងគ្រោះឃើញក៏សួរនាំបែកកាចោទថាបុរសពោះម៉ាយរូបនោះចាប់រំលោភ និងប្តឹងសសមត្ថកិច្ចប៉ុស្តិ៍ចោមចៅអោយឃាត់ខ្លួនតែម្តង។ ជនរងគ្រោះខាងលើមានឈ្មោះ  ស ស ន អាយុ១៧ឆ្នាំ ចំណែកបុរសពោះម៉ាយសំបូរស្នេហ៍ដែលត្រូវចោទប្រកាន់ថាចាប់រំលោភជនរងគ្រោះនោះមានឈ្មោះ ម៉េត ដែន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងដែក ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងឃាត់ខ្លួនជនសង្ស័យ នាំខ្លួនមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅដើម្បីកសាងសំនុំរឿងចាតការតាមផ្លូវច្បាប់៕

 

 

 

 

COMMENTS